Ronnie O’Sullivan ឡើង​ជុំ​ទី​បួន UK Championship អបអរ​ខួបកំណើត​គម្រប់ 42ឆ្នាំ​

41
កីឡាករ Ronnie O'Sullivan

ស្នូកឃ័រ៖ ​ជើងឯក​ប្រាំ​សម័យ Ronnie O’Sullivan បាន​អបអរសាទរ​ខួបកំណើត​ចូល​វ័យ 42ឆ្នាំ​របស់​ខ្លួន​ជាមួយ​នឹង​ជ័យជំនះ​ជុំ​ទី​បី UK Championship លើ​កីឡាករ Michael White​។

កីឡាករ Michael White

​​O’Sullivan ចាប់ផ្ដើម​បាន​ល្អ​ជាមួយ​នឹង​ការ​វាយ​មួយ​ឈើ​បាន 132ពិន្ទុ​នាំមុខ​កីឡាករ​លេខ 26ពិភពលោក Michael White 4-1 ហ្វ្រេ​ម មុន​ពេល​ដែល​បន្ត​យកឈ្នះ​ពីរ​ហ្វ្រេ​ម​ទៀត​ ដើម្បី​បញ្ចប់​ការ​ប្រកួត​ឈ្នះ 6-1 ហ្វ្រេ​ម​។ ​យ៉ាងណាក៏ដោយក្រោម​ចប់​ការប្រកួត O’Sullivan បាន​និយាយ​ថា ខ្លួន​ធ្វើ​មិនសូវ​បាន​ល្អ​ឡើយ​ ទោះបី​ឈ្នះ​ការ​ប្រកួត​នេះ​ក៏ដោយ​។ ​ដោយឡែក​លទ្ធផល​ផ្សេងទៀត​មាន Barry Hawkins ធ្លាក់​ត្រឹម​ជុំ​ទី​បី​ក្រោម​ថ្វីដៃ​របស់​កីឡាករ​ថៃ Sunny Akani ខណៈ​ដែល Mark King, Martin Gould និង​ជើងឯក​បី​សម័យ John Higgins សុទ្ធតែ​ឈាន​ចូល​ជុំ​បន្ត​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ