Dortmund ហ្វឹកហាត់​ត្រៀម​ប្រកួត​បង្គ្រប់​កិច្ច​ជាមួយ Real Madrid

52

បាល់ទាត់៖ ក្រុម​ដែល​អស់​ឱកាស​ប្រជែង​កៅអី 16​ក្រុម​ចុងក្រោយ​នៅ UEFA Champions League, Borussia Dortmund បាន​នឹង​កំពុង​ហ្វឹកហាត់​ត្រៀម​ជួប​ក្នុង​លេខ​2 ក្នុង​ពូ​ល H Real Madrid ដែល​ជា​ការប្រកួត​ចុងក្រោយ​រាត្រី​នេះ​។​ការ​ហ្វឹក​ហាត់​ម្សិលមិញ​គេ​មិន​ឃើញ​វត្តមាន​កីឡាករ​សំខាន់ៗ​ចូលរួម​នោះ​ទេ ដោយសារ​ពួកគេ​ភាគ​ច្រើន​មាន​បញ្ហា​របួស​អំឡុង​ការប្រកួត​កន្លងមក​។ ក្រោយ​ដឹកនាំ​កូន​ក្រុម​ហ្វឹកហាត់​លោក Peter Bosz គ្រូ​បង្វឹក Dortmund បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ប្រកួត​យប់​នេះ​ថា​ នឹង​រក​លទ្ធផល​ល្អ​មួយ​ជូន​ដល់​អ្នក​គាំទ្រ បើ​ទោះ​បី​នេះ​ជា​ការ​ប្រកួត​ចុងក្រោយ​យ៉ាង​ណា​ក្តី​។​ រំលឹក​បន្តិច​ថា Dortmund ក្រោយ​ចប់​ការប្រកួត​យប់​នេះ ពួកគេ​នឹង​ចាកចេញ​ទៅលេង Europa League រដូវ​កាល​ក្រោយ​វិញ ដោយសារ​បច្ចុប្បន្ន​មិន​អាច​ប្រជែង​កៅអី​ទៅ​វគ្គ​បន្ត​ជាមួយ​ក្រុម​ផ្សេង​បាន​នៅក្នុង​ពូ​ល​។

បើ​យើង​ងាក​ទៅកាន់​លី​គ​កំពូល​អាល្លឺម៉ង់​វិញ Dortmund ក៏​មិនសូវ​ទទួល​បាន​ផ្លែផ្កា​ជា​ដុំកំភួន​អ្វី​ដែរ ដោយ 5​ប្រកួត​ចុងក្រោយ​ចាញ់​3 និង​ស្មើ2 កំពុង​ឈរលេខ​រៀង​ទី​6 នៅ Bundesliga​។​ រដូវ​កាល​ជោគជ័យ​របស់ Dortmund គឺ​ចន្លោះ​ឆ្នាំ 1995 ដល់ 1997 ដោយពេល​នោះ​ឈ្នះ​ជើងឯក Bundesliga រដូវ​កាល 1995-96 និង​ជា​ជើងឯក UEFA Champions League រដូវ​កាល 1996-97៕

​អត្ថ​ប​ទ៖ ​ឈិ​ត រតនា