ប្រទេស​ចិន​ពេញ​ចិត្តនឹង​ការ​រួម​ចំណែក​លក្ខណៈ​ស្ថាបនា​របស់ UN លើ​បញ្ហា​នុយក្លេអ៊ែរ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​

41

ចិន៖ លោក ​ហ្គេ​ង សួង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា ប្រទេស​ចិន​ពេញចិត្ត​ខ្លាំង​ណាស់ ពេល​មើល​ឃើញ​អង្គការសហប្រជាជាតិ បាន​រួម​ចំណែក​លក្ខណៈ​ស្ថាបនា​ក្នុង​ការ​ជួយ​ដោះស្រាយ ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​។

​លោក Jeffrey Feltman គឺជា​ប្រធាន​កិច្ចការ​នយោបាយ​របស់​អង្គការសហប្រជាជាតិ បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ សម្រាប់​ការ​បំពេញ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​រយៈពេល​ ៤​ថ្ងៃ​មកកាន់​រដ្ឋ​ឯក​កោ​មួយ​នេះ​។​ លោក​ ហ្គេ​ង បាន​និយាយ​ថា ចិន​សប្បាយចិត្ត​ពេល​មើល​ឃើញ​អង្គការសហប្រជាជាតិ បាន​រួម​ចំណែក​លក្ខណៈ​ស្ថាបនា​ក្នុង​ការ​ជួយ​ដោះស្រាយ ​បញ្ហា​នៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​។ ក្នុងនាម​ជា​អគ្គលេខាធិការ​ង​ទទួលបន្ទុក​កិច្ចការ​នយោបាយលោក Feltman បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​ចិនលោក ​លី បាវ​ទុង អំឡុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​ម​ក​កាន់​ចិន ហើយ​ពួកគេ​បាន​ផ្លាស់ប្ដូរ​ទស្សន​របស់​ពួកគេ​ លើ​ការងារ​របស់​អង្គការសហប្រជាជាតិ និង​បញ្ហា​ពាក់ព័ន្ធ​ជាច្រើន​ទៀត​៕
អត្ថបទ៖ សារ៉ាត់