នាយករដ្ឋមន្ត្រី​ទួរគី​​ហៅ​ការ​ទទួល​ស្គាល់​​​ក្រុង​​ហ្ស៊េ​រុយ​សា​ឡឹម​​​​ជា​រដ្ឋ​ធានី​​របស់​អ៊ីស្រាអែល​​ថា ជា​ទង្វើ​ខុស​ច្បាប់​

53

ទួរគី៖ ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នាយករដ្ឋមន្ត្រី​​ទួរគី​លោក Binali Yildirim ​បាន​​សម្ដែង​ការ​ព្រួយបារម្ភ​​អំពី​ការ​ទទួល​ស្គាល់​​ក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​​ របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​លោក​ ដូណាល់ ត្រាំ ថា ជា​រដ្ឋ​ធានី​​របស់​ប្រទេស​​អ៊ីស្រាអែល​នោះ។

 

ទោះ​បី​ជា​មាន​ការ​ព្រមាន​ជា​ច្រើន​​ចេញ​​ពី​​​បស្ចិម​ប្រទេស​ និង​សម្ព័ន្ធ​អារ៉ាប់​​ក៏​ដោយ​ ក៏​សន្ទរកថា​របស់​លោក ត្រាំ នៅ​ក្នុង​សេតវិមាន​​នៅ​តែ​លើក​ឡើង​ថា លោក​នឹង​​ណែ​នាំ​ឲ្យ​​ក្រសួង​ការបរទេស​ចាប់​ផ្ដើម​រក​ទី​កន្លែង​មួយ ​សំរាប់​​តាំង​​ទី​ស្ថានទូត​​របស់​ខ្លួន​​នៅ​ក្នុង​ក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​​​​​ ដែល​ជា​ផ្នែក​មួយ​​​នូវ​អ្វី​ដែល​បាន​​រំពឹង​ទុក​​ជា​យូរ​ឆ្នាំ​មក​ហើយ​ គឺ​ដំណើរ​​ការ​ប្រតិបត្តិការ​​ប្ដូរ​ទីតាំង​​ថ្មី​ដោយ​ចេញ​ពី​ក្រុង ​​Tel Aviv​ តែ​ម្ដង។ ប្រធានាធិបតី​​ទួរគី​បាន​​មាន​ប្រសាសន៍​​ថា ​ទួរគី​​មិន​យូរ​មិន​ឆាប់​អាច​នឹង​ផ្ដាច់​ទំនាក់ទំនង ​​ការទូត​ជាមួយ​ប្រទេស​អ៊ីស្រាអែល ប្រសិន​​បើ​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​​​​​ ជា​រដ្ឋ​ធានី​​របស់​ប្រទេស​អ៊ីស្រាអែល​​ជា​ផ្លូវ​ការ​​មែន​នោះ៕​​​​​​​

អត្ថបទ៖ មករា