Lucas Moura ជិត​ផ្ទេរ​ទៅកាន់​ទឹកដី​ចិន​ក្រោយ​មិនសូវ​បាន​លេង​នៅ PSG

49

បាល់ទាត់៖ ​ខ្សែបម្រើ​ស្លាប​ប្រេ​ស៊ី​ល Lucas Moura ត្រូវ​បាន​គេ​ដឹង​ថា យល់ព្រម​សំណើ​ផ្ទេរ​ទៅកាន់​ទឹកដី​ចិន​ក្រប​ខណ្ឌ Chinese Super League ជាមួយ​ក្លឹប Beijing Guoan បន្ទាប់ពី​មិនសូវ​បាន​ចូល​លេង​នៅ​ក្លឹប​ចាយ​លុយ​ច្រើន Paris Saint Germain​។

​​កីឡាករ​វ័យ 25ឆ្នាំ​រូបនេះ​ត្រូវ​បាន​ក្លឹប​ជាច្រើន​នៅ Premier League តាម​ទិញ​ផង​ដែរ​ដូចជា Chelsea ជាដើម តែ​មើល​ទៅ​ឱកាស​ទៅកាន់​ទឹកដី​ចិន​ហាក់​ច្រើនជាង​។ ​Lucas Moura ទំនងជា​នឹង​ផ្ទេរ​ទៅ​ទឹកដី​ចិន​ខែ​មករា​ខាងមុខ​ក្នុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ចំហ បន្ទាប់ពី​ភាគីទាំងពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ហើយ​។ ការ​ផ្លាស់​ទៅកាន់​ទឹកដី​ចិន​របស់​អតីត​កីឡាករ​របស់ Sao Paulo រូប​នេះត្រូវ​បាន​គេ​ដឹង​ថា ​មានការ​បញ្ចុះបញ្ចូល​ពីអតីត​មិត្ត​រួម​ក្រុម​នៅ PSG, Ezequiel Lavezzi និងខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Renato Augusta ដែល​អ្នក​ទាំងពីរ​កំពុង​ប្រកបអាជីព​នៅ​ចិន​។ ​ការ​ផ្លាស់​របស់ Lucas Moura គឺជា​ផ្នែក​មួយ​ក្នុង​ការ​ប្រជែង​តំណែង​នៅ​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល​សំរាប់ World Cup 2018 នៅ​រុស្ស៊ី​ឆ្នាំក្រោយ បន្ទាប់ពី​មិនសូវ​បាន​ចូល​លេង​នៅ​ក្រប​ខណ្ឌ​បារាំង Ligue 1 ពោល​គឺ​លេង​បាន​មួយ​ប្រកួតប៉ុណ្ណោះ​ក្នុងចំណោម 4ប្រកួត​ចុងក្រោយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ