គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី​លោក Nelo Vingada ​លាលែង​ពី​តំណែង​

44

បាល់ទាត់៖ ​បុរស​សញ្ជាតិ​ព័រទុយហ្កាល់​លោក Nelo Vingada បាន​ប្រកាស​លាលែង​ពី​តំណែងគ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ហើយ ក្រោយ​ដឹកនាំ​បាន 7ខែ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​សហ​ព័ន្ធ​បាល់ទាត់​ម៉ាឡេស៊ី​។

សង្ខេប​ពី​សេចក្ដី​ប្រកាស​របស់​សហ​ព័ន្ធ​បាល់ទាត់​ម៉ាឡេស៊ី​បុរស​វ័យ 64ឆ្នាំ​រូប​នេះ​បាន​អោយ​ដឹង​ថា ការ​សំរេច​ចិត្ត​របស់​លោក​ត្រូវ​បាន​ប្រធាន​សហព័ន្ធ​យល់ព្រម​ហើយ ហើយ​ក៏បាន​បញ្ជាក់​ថាជំនួយ​ការ​គ្រូ​បង្វឹក Arnaldo Carreira និង Francisco Da Costa ក៏បាន​ចាកចេញ​ព្រម​ជា​មួយ​គ្នា​ដែរ​។ ​រំលឹកថា​ក្រោម​ការដឹកនាំ​របស់​លោក Nelo Vingada ក្រុម​ម៉ាឡេស៊ី​ស្មើ​មួយ​ប្រកួត និងចាញ់ 6ប្រកួត​ក្នុងចំណោម 7ប្រកួត​ចុងក្រោយ និងធ្លាក់​ដល់​ចំណាត់ថ្នាក់​លេខ174 ក្នុង​តារាង FIFA World Ranking​។

លោក Nelo Vingada ជា​ម​នុស្ស​ដែល​មាន​បទពិសោធន៍​ជោគ​ជាំ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​តាំងពី​ឆ្នាំ1981​។ លោក​ធ្លាប់​ដឹកនាំ​ក្រុម​ព័រទុយហ្កាល់​ឆ្នាំ1993 អារ៉ាប៊ីសាអ៊ូឌីត​ឆ្នាំ1996 ហ្សកដានី​ឆ្នាំ2007 ដឹកនាំ​ក្លឹប​កូរ៉េ FC Seoul រួមជាមួយ​ក្លឹប​ជាច្រើន​ទៀត​ក្នុង​ទឹកដី​ព័រទុយហ្កាល់​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ