Mark King បំបាក់​ជើងឯក​បី​សម័យ John Higgins ឡើង​វគ្គ 8 នាក់​ចុងក្រោយ​ស្នូកឃ័រ UK Championship ​

45
កីឡាករ Mark King

ស្នូកឃ័រ៖ ​កីឡាករ​លំដាប់​លេខ21 ពិភពលោក Mark King បាន​យកឈ្នះ4 ក្នុងចំណោម 5ហ្វ្រេ​ម​ចុងក្រោយ​ ដើម្បី​យក​ឈ្នះ​អតីត​ជើងឯក 3សម័យ John Higgins យ៉ាង​ភ្ញាក់ផ្អើល​ដើម្បី​ឡើង​វគ្គ 8នាក់​ចុងក្រោយ​ការប្រកួត​កីឡា​ស្នូកឃ័រ UK Championship នៅ​ចក្រភព​អង់គ្លេស​។

ជើងឯក​បី​សម័យ John Higgins

​​John Higgins ដែល​លំដាប់​លេខ4 ក្នុង​កម្មវិធី​បាន​នាំមុខ 4-2 ហ្វ្រេ​ម​ទៅ​​ហើយ មុន​ពេល​ដែល Mark King តាម​ពីក្រោយ​បាន 5-4​។ កីឡាករ​វ័យ 43ឆ្នាំ Mark King ក្រោយមក​ក៏​ឈ្នះ​ហ្វ្រេ​ម​ទី10 ដែល​ធ្វើ​អោយ​ពិន្ទុ​ស្មើគ្នា 5-5 ហ្វ្រេ​ម​អូស​បន្លាយ​ចូល​ហ្វ្រេ​ម​កាត់​សេចក្ដី​។ ហ្វ្រេ​ម​កាត់​សេចក្តី Mark King ធ្វើ​បាន 69ពិន្ទុ​ក្នុង​មួយ​ឈើ បន្ទាប់ពី​កីឡាករ​ស្កុ​ត​ឡេ​ន John Higgins ធ្វើ​មិន​បាន​ល្អ​។ ​បរាជ័យ​របស់ John Higgins បាន​ធ្វើ​អោយ​គេ​ជា​កីឡា​ករ​ទី13 ក្នុងចំណោម​លំដាប់​កំពូល​ទាំង16 ដែល​ធ្លាក់​ចេញពី​កម្មវិធី​រួម​ជាមួយ Neil Robertson, Judd Trump ជាដើម​។ ​លទ្ធផល​ផ្សេងទៀត​មាន Stephen Marguire យកឈ្នះ Graeme Dott 6-2 ខណៈ​កីឡា​ករ​វែល Ryan Day យកឈ្នះ​កីឡាករ​ចិន Li Hang 6-5 ឡើង​វគ្គ 8នាក់​ចុងក្រោយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ