លោកជំទាវ ​ហ៊ុន ​ម៉ាលី ប្រគល់ផ្ទះទេវតា០៤​ខ្នង​ជូន​ចាស់​ជរាគ្មាន​ទីពឹង​នៅ​ខេត្តកំពង់ចាម

62

កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ​២០១៧នេះ លោកជំទាវ ​ហ៊ុន ​ម៉ាលី បាន​ដឹក​នាំ​ក្រុម​ការ​ងារ​កម្មវិធី​ផ្ទះទេវតា ​ចុះប្រគល់​ផ្ទះ​ចំនួន​០៤​ខ្នង​ជូន​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅក្នុង​ស្រុក ​ស្រីស​ន្ធរ ​ខេត្ត​កំពង​ចាម។
លោក​ជំទាវ ​បាន​នាំយក​ការ​ផ្តាំ​ផ្ញើសា​កសួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេជោ​ ហ៊ុន ​សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ដែល​ជានិ​ច្ចកា​លសម្តេចទាំង​ទ្វេតែង​គិត​គូ​អំពី​សុខ​ទុក្ខ​ដល់​ប្រជាពល​រដ្ឋ​គ្រប់​ទី​កន្លែង​។


អំណោយ​ផ្ទះទេវតា​ដែល​ត្រូវ​ប្រគល់​ជូន​ទុរគត​ជន​ ចាស់​ជរា​គ្មាន​ទីពឹង​នៅពេល​នេះ​គឺ៖​
១.ផ្ទះ​លេខ​២៣០ ​ប្រគល់​ជូន​លោក​យាយ​ ជាង​ ប៉ោង​ អាយុ​៧១​ឆ្នាំ ​រស់​នៅភូមិស្វា​យម៉ូ ​ឃុំព្រែក​ដំបូក​ ស្រុក​ស្រីស​ន្ធរ ​ខេត្ត​កំពង់​ចាម​។
២.ផ្ទះ​លេខ​២៣៦​ ប្រគល់​ជូន​លោក​យាយ​ ចឹក​ ប៉ូល​ អាយុ​៧៨​ឆ្នាំ ​រស់​នៅភូមិ​តាមឿន ​ឃុំព្រែក​ដំបូក​ ស្រុក​ស្រីសន្ធរ ​ខេត្ត​កំពង់​ចាម​។
៣.ផ្ទះ​លេខ​២៣៧ ​លោក​តា ​សុខ​ សឿន ​អាយុ៧​៥ឆ្នាំ ​រស់​នៅភូមិបន្ទាយ ​ឃុំបារាយ ​ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់​ចាម​។
៤.ផ្ទះលេខ​២៦៨​ ប្រគល់​ជូន​លោកតា​ លន់​ អ៊ីម ​អាយុ៨​៦ឆ្នាំ ​រស់​នៅភូមិព្រែ​ករំដេង​ ឃុំព្រែក​រំដេង​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់​ចាម​។
អំណោយ​ផ្ទះទេ​វតាទាំង​០៤​ខ្នងខាងលើនេះ​ជាអំណោយ​សប្បុរសធម៌រប​ស់លោកឧក​ញ៉ា ​ថៃ ​ជា​ហួត​ និង​លោកជំទាវ​ (ក្រុ​មហ៊ុន​ ប៉េង ​ហួត​)។
សូម​បញ្ជាក់​ថា ទុរគត​ជន​ដែល​ទទួល​បាន​ផ្ទះនីមួយៗ ​ក៏ទ​ទួលបាន​អំណោយម​នុស្សធម៌​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹ​ទ្ធ​បណ្ឌិត ​មួយ​ចំនួន​ធំ​ផង​ដែរ​។
ក្នុង​ឱកាស​នោះ​ក្រុមការ​ងារ​បាន​ផ្តល់​អំណោយ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ​​ជូន​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ និង​សិស្សា​នុ​សិស្ស ​ដែល​បាន​មកចូល​រួមអបអរសាទរ​ក្នុង​ពិធីនោះរួម​មាន​៖ សម្ភារៈ​ប្រើ​ប្រាស់ ​សម្ភារៈ​សិក្សាសម្រាប់​សិស្សានុ​សិស្ស ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ៕