Serena Williams ចុះឈ្មោះ​ចូល​ប្រកួត Australian Open ដើម​ឆ្នាំ​ខាងមុខ ទោះបី​ទើប​សម្រាល​បុត្រ​ហើយ

39

តេន្នីស៖ ​កំពូល​កីឡា​ការិនី​វាយ​កូន​បាល់​អាមេរិក Serena Williams បាន​សំរេច​ចិត្ត​ចុះឈ្មោះ​ចូលរួម​ការប្រកួត Grand Slam ដើមឆ្នាំ Australian Open ខែ​មករា​ខាងមុខ ទោះបី​ទើប​សម្រាល​បុត្រ​ហើយ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ប្រធាន​រៀបចំ​ការប្រកួត​។​​កីឡា​ការិនី​វ័យ 36ឆ្នាំ​រូប​នេះ​គឺជា​ជើងឯក Australian Open ដើម​ឆ្នាំ2017 កន្លង​ទៅ​នេះ មុន​ពេល​ដែល​ប្រកាសផ្អាក​រាល់​ការប្រកួត​ទាំងអស់​ក្នុង​ឆ្នាំ2017 ដោយសារ​មាន​ផ្ទៃពោះ និង​សម្រាល​បាន​កូន​ស្រី​កាលពី​ខែ​កញ្ញា​កន្លងទៅ​។ ​Serena Williams ដែល​ជា​ជើងឯក Australian Open 7លើក បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា នាង​បាន​ចូលហ្វឹកហាត់​វិញ​ហើយ​។ ​Serena មិនទាន់​ចង់​បោះបង់ចោល​អាជីព​វាយ​កូន​បាល់​នៅឡើយ ដោយមាន​បំណង​ចង់​បំបែក​កំណត់ត្រា​ឈ្នះជើងឯក Grand Slam ច្រើន​ជាង​គេ​ពី​កីឡា​ការិនី​អូស្ត្រាលី Margaret Court ដែល​ឈ្នះ​សរុប 24 Grand Slam ខណៈ Serena Williams មាន 23 Grand Slam៕
​អត្ថបទ​៖​នាង សុភា​វុ​ធ