Cristiano Ronaldo ឈ្នះ​ពាន​កីឡាករ​ឆ្នើម Ballon D’Or លើក​ទី5

96

បាល់ទាត់៖ ​កីឡាករ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ក្រសោប​យកពាន​កីឡាករ​ឆ្នើម Ballon D’Or តាម​ស្មើនឹងកំណត់ត្រា​របស់ Lionel Messi ដោយ​បាន​ឈរ​បង្អួត​ពាន​របស់​ខ្លួន​ នៅ​លើ​ប៉ម​ទួ​រ​អេ​ហ្វែ​លទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។

​​សំឡេង​ឆ្នោត​គាំទ្រ​លើ​ខ្សែប្រយុទ្ធ Real Madrid រូប​នេះ ​ទទួល​បាន​ច្រើនជាង​​គេ​ពី​ការបោះឆ្នោត​របស់​ក្រុម​អ្នក​សារព័ត៌មាន 173នាក់​ជុំវិញ​ពិភពលោក ច្រើនជាង​បេក្ខភាព​ពីរ​នាក់​ផ្សេងទៀត​គឺ Lionel Messi លេខ​2 និង Neymar លេខ3​។​​រដូវ​កាល​មុន Cristiano Ronaldo បាន​ជួយ Real Madrid លើក​ពាន UEFA Champions League និង​ពាន La Liga លើកដំបូង​រាប់​ពី​ឆ្នាំ 2012​។ នេះ​ជា​ពាន Ballon D’Or ទី5 របស់ Ronaldo បន្ទាប់ពី​ឈ្នះ​បួន​លើក​នៅ​ឆ្នាំ 2008, 2013, 2014 និង2016 ដើម្បី​ស្មើនឹង​កំណត់ត្រា​កីឡាករ​អា​ហ្ស​ង់​ទីន Lionel Messi៕
​អត្ថបទ​៖​នាង សុភា​វុ​ធ