Wembley នឹង​ទទួល​ការប្រកួត Euro 2020 ដល់​ទៅ 7ប្រកួត​ក្រោយ​ប៊ែ​ល​ហ្ស៊ិ​ក​បាត់បង់​សិទ្ធ​

221

បាល់ទាត់៖ ​កីឡដ្ឋាន Wembley នៅ​ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​នឹង​ទទួល​ការប្រកួត Euro 2020 ដល់​ទៅ 7ប្រកួតបន្ទាប់ពី​ទីក្រុង Brussels បាត់បង់​សិទ្ធ​។ ​រដ្ឋធានី Brussels ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ​គម្រោង​សាងសង់​កីឡដ្ឋាន​ថ្មី​នៅ​មិនទាន់​ច្បាស់​ការ​នៅឡើយ ហើយ UEFA មិនទាន់​បាន​ទទួល​លិខិត​ណាមួយ​បញ្ជាក់​ពី​ទីក្រុង Brussels ពី​ទំនួល​ខុសត្រូវ​ទាំងនោះ​នៅឡើយ​។

ចំណែក​កីឡដ្ឋាន Wembley ដំបូង​នឹង​ទទួល​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពីរ​ប្រកួត និងផ្ដាច់ព្រ័ត្រ​សរុប​តែ​បី​ប្រកួត​ប៉ុណ្ណោះ តែ​ក្រោយ​បញ្ហា​របស់​ប៊ែ​ល​ហ្ស៊ិ​ក Wembley នឹង​ទទួល​បួន​ប្រកួត​ទៀត​រួមមាន​វគ្គ​វិល​ជុំ​ក្នុង​ពូ​ល​បី និង​វគ្គ 16ក្រុម​ចុងក្រោយ​មួយ​ប្រកួត​។ ​ចំណែក​ឯ​ទីក្រុង Cardiff ប្រទេស​វែ​ល និង Stockholm ប្រទេស​ស៊ុយអែតក៏​អាច​នឹង​បង្កើន​ចំនួន​ប្រកួត​ផង​ដែរ​។ ​សូម​បញ្ជាក់​ថា ​ព្រឹត្តិការណ៍​បាល់ទាត់​ជើង​ទ្វីប​អឺរ៉ុប Euro 2020 នឹង​ជា​ព្រឹត្តិការណ៍​ដំបូង​ដែល​រៀបចំ​ដោយ​ប្រទេសដល់​ទៅ 7ជុំវិញ​ទ្វីប​អឺរ៉ុប​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ