កូនប្រុស​របស់ Jurgen Klinsmann ចាប់ផ្ដើម​ប្រកួត​ដំបូង​ឲ្យ​ក្រុម Hertha Berlin

154
កីឡាករ Jonathan Klinsmann

បាល់ទាត់៖ ​កាលពី​រាត្រី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​ម្សិល​ម៉ិ​ញ​នេះ​កូនប្រុស​របស់ Jurgen Klinsmann បាន​ប្រកួត​ដំបូង​ឲ្យ​ក្រុម​ធំ Hertha Berlin នៅ​ពេល​ស្វាគមន៍​ក្រុម​មកពី​ស៊ុយអែត Ostersunds FK ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ Europa League។​​Jonathan Klinsmann វ័យ ២០​ឆ្នាំ​ដែល​ជា​កូនប្រុស​បង្កើត​របស់​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ Jurgen Klinsmann បាន​ជួយ​មួយ​គ្រាប់​ដោយ​បាល់​ពិន័យ​ ១១​ម៉ែត្រ​ពី​ការ​ស៊ុត​របស់​ខ្សែបំរើ​កណ្តាល Brwa Nouri នៅ​ពេល​លទ្ធ​កំពុង​ស្មើគ្នា 1-1 នៅ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល J។​ ​កើត​នៅ​រដ្ឋ California សហរដ្ឋអាមេរិក​បាន​ជួយ​ក្នុង​ការ​ប្រកួត​ច្រើន​លើក​ពី​ការ​ស៊ុត​ដល់​ទៅ​ ៤​លើក​ពេល​ជួប Ostersunds FK របស់​ស៊ុយអែត។​ ​គួរ​បញ្ជាក់​ថា Jonathan Klinsmann មាន​ឳ​ពុក​ជា​សញ្ជាតិ​អាល្លឺម៉ង់​គឺ​លោក Jurgen Klinsmann ដែល​បច្ចុប្បន្ន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ហើយ​ម្ដាយ​ជា​សញ្ជាតិ​អាមេរិក​កើត​នៅ​ប្រទេស​ចិន​គឺ​លោកស្រី Debbie ។​ ​Jonathan Klinsmann ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​អាយុ​ក្រោម 18 និង​20 ឆ្នាំចាប់ពី​ឆ្នាំ 2014 មកដល់​2017 នេះ​បង្ហាញខ្លួន​បាន 28លើក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជា​អ្នកចាំទី៕

 

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ