ភ្នំពេញ៖ ព្រះមហាអរិយវង្សបណ្ឌិតសៅរ៍ ចន្ទថុល បានមានព្រះថេរដីកាថា ការអប់រំគឺជាកត្តាចម្បងបំផុត សម្រាប់មនុស្សគ្រប់រូប ពិសេសសាមណសិស្សនានា ដែលត្រូវត្រង់ត្រាប់ស្តាប់ និងសិស្សារៀនសូត្រ ដើម្បីបង្កើនគុណភាពជីវិតរបស់ខ្លួន។
ក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងសមណសិស្សចំនួន៥០០អង្គនាក់ នៅសាលា ពុទ្ធិក អនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្រុងច្បារមនខេត្តកំពង់ស្ពឺសម្តេចព្រះមហាអរីយ វង្សបណ្ឌិត សៅរ៍ ចន្ទថុល អនុប្រធានទី៣ ថេរៈសភាសង្ឃជាន់ខ្ពស់ព្រះពុទ្ធសាសនា នៃព្រះរាជណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិបានមានថេរដិកាបន្តថា សមណសិស្សចំនួន៥០០អង្គនាក់នេះត្រូវប្រតិបត្តិអនុវត្តន៍តាមកម្មវិធីរបស់សាលា ហើយត្រូវខិតខំយកចិត្តទុកដាក់ព្យាយាម ស្ដាប់លោកគ្រូ អ្នកគ្រូបង្ហាត់បង្រៀន ការសិក្សារៀនសូត្រ គឺអាចផ្ដល់ឱកាសដល់យើងគ្រប់គ្នា។សមណសិស្សទាំងអស់នេះ គឺជាទំពាំងស្នងឬស្សីសម្រាប់ថ្ងៃអានាគត។
សាលាពុទ្ធិករអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក្រុងច្បារមន បានចាប់ផ្តើមដំណើរការដំបូងទទួលសមណសិស្សសិក្សាជំនាន់ទី១ចាប់តាំងពីបាទដៃទទេ ទាំងព្រះឧទ្ទេចារ្យ លោកឧទ្ទេចារ្យបង្រៀនដោយស្ម័គ្រចិត្តមិនមានប្រាក់បៀវត្សឬប្រាក់ម៉ោងជួលឡើយដោយមានការយកចិត្តទុកដាក់ពីមន្ត្រីធម្មការនិងសាសនាខេត្តបានធ្វើអោយសាលាពុទ្ធិករអនុវិទ្យាល័យនេះបន្តដំណើរការបង្រៀននិងរៀនមកដល់សព្វថ្ងៃនេះបាន៤ជំនាន់និមួយៗ។
ភិក្ខុឥន្ទប្បញ្ញោ គង់ សុខហានព្រះនាយកសាលាពុទ្ធិករអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្រុងច្បារមនមានសង្ឃដីកាថាសម្រាប់ឆ្នាំ២០១៧–២០១៨ ជំនាន់ទី៤ មាន៦ថ្នាក់មានសមណសិស្សសរុបចំនួន១៩៦អង្គ។
ព្រះអង្គបានបន្តថា អាគារសាលាបាលីនេះមានចំនួន១ខ្នងកំពស់២ជាន់ មានបន្ទប់សរុបចំនួន១១បន្ទប់និងបន្ទប់សម្រាប់សមណសិស្សសិក្សាមានចំនួន៦បន្ទប់ ទីចាត់ការ១បណ្ដាល័យ១និងបន្ទប់ចំនួន៣ទៀត សម្រាប់រដ្ឋបាល និងប ច្ចេកទេស។
សម្តេចព្រះមហាអរិយ៍វង្ស សៅរ៏ ច័ន្ទថុល្លបានមានថេរដិកាបន្ថែមថាទោះមាន ឬក្រ មានយសមានស័ក្តិប៉ុណ្ណាក៏ដោយ ត្រូវតែមានគុណធម៌នៅក្នុងខ្លួនចេះស្គាល់គុណទោស បុណ្យបាប ស្គាល់គុណមាតាបិតា ជីដូន ជីតា និងញាតិការ ទោះបីជាលោកនៅមានព្រះជន្ម ក៏យើងត្រូវតែគោរពប្រតិបត្តិ មើលថែលោក ឬបើអស់ព្រះជន្មទៅហើយក្តីក៏ការគោរពដឹងគុណនៅតែមាន ត្រូវទុកដាក់លោកអោយបានសមរម្យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង។ដូច្នេះការតបគុណគឺត្រូវតែមានជាប់រហូតក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា។
សម្តេចព្រះមហាអរិយ៍វង្សសៅរ៏ ចន្ទថុល្ល លើកឡើងថា ដោយមានយកទឹកព្រះទ័យពីសម្តេចព្រះសង្ឃរាជទាំងពីរគណៈបានយកចិត្តទុកដាក់និងជំរុញអោយមានការបង្កើតសាលាពុទ្ធិកសិក្សា ឲ្យបានច្រើនទូទាំងប្រទេសក៏ស្របទៅនឹងការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធនានា ឲ្យមានការរីកចម្រើន ធ្វើឲ្យប្រទេសមានសុខសន្តិភាពសមិទ្ធផលនេះហើយទទួលបានដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលបានបង្ហាញឱ្យឃើញអំពីឧត្តមគតិនិងការបេ្តជ្ញាដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការពុះពារបម្រើជាតិនិងប្រជាជនយកផលប្រយោជន៍រួមជាធំសំដៅបន្តការពារនិងកសាងមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង ស្របតាមឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាជន៕