មនុស្ស​រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​គោល​នយោបាយ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​របស់​លោក​ ត្រាំ ក្នុង​ទីក្រុង​ New York

62

អាមេរិក៖ ​ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ ក្នុង​ទីលាន​ចតុរង្គ​របស់​ទីក្រុង New York ​កាលពី​ល្ងាចថ្ងៃ​សុក្រ​ម្សិលមិញ ដើម្បី​តវ៉ា​ប្រឆាំង​ទៅ​នឹង​សម្រេចចិត្តនា​ពេល​ថ្មីៗ ​របស់លោក​ប្រធានាធិបតីអាមេរិក ដូ​ណា​ល់ ត្រាំ ដែលទទួលស្គាល់ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ជា​រដ្ឋធានីរបស់អ៊ីស្រាអែល។​​ក្រុម​អ្នក​តវ៉ា​បាន​ក្រវី​ទង់​ជាតិ​កាន់​សញ្ញាប្រកាសផ្សេងៗ ​និង​បាន​ស្រែក​ពាក្យស្លោកគាំទ្រ​ដល់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​ ​ចំណែក​ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម​តូច​ដែល​ប្រឆាំង​ទៅ​នឹង​ការ​តវ៉ា​នេះ បានពាក់មួកកីឡា baseball ពណ៌​ក្រហម បង្ហាញការ​គាំទ្រ​របស់​ខ្លួនចំពោះលោក​ ត្រាំ នៅ​ក្បែរ​នោះ​ដែរ។​ ចំណែក​នៅ​ក្នុងតំបន់​ហ្កាហ្សា​ឯណោះ​វិញ​ មនុស្ស​ ២​នាក់​បាន​បាត់​បង់ជីវិត​ និង ២៥​នាក់រង​របួស​ ក្នុង​ការ​ប៉ះទង្គិច​គ្នាជាមួយ​នគរបាល​អ៊ីស្រាអែល នៅ​ពេលក្រុម​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​រាប់​រយ​នាក់​ តវ៉ា​ប្រឆាំង​នឹង​លោក ត្រាំ ដែលទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ជា​រដ្ឋធានីរបស់អ៊ីស្រាអែល​៕
អត្ថបទ៖ សុខ​មាន