សភាព​អឺរ៉ុប​ផ្តល់​ជំនួយ ​ប្រមាណ ៤១០ លាន​អឺរ៉ូ ​លើ​វិស័យ ៤ ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​

584

ភ្នំពេញ ៖ ​ឯកអគ្គរដ្ឋទូត​សភាព​អឺរ៉ុប​ ប្រចាំ​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹងថា​ សភាព​អឺរ៉ុប​ផ្តល់​ជំនួយ ​ប្រមាណ ៤១០ ​លាន​អឺរ៉ូ លើ​វិស័យ ៤ សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​រយៈពេល ៧ ឆ្នាំ ។

ក្រោយ​កិច្ច​សហប្រតិបត្តិការ​រ​វាង​សហភាព​អឺរ៉ុប​ និង​ប្រទេស​កម្ពុជា ​នាពេល​បច្ចុប្បន្ននេះ ​សហភាព​អឺរ៉ុប​ បានផ្តល់​ជំនួយ​ប្រមាណ​ជា​ ៤១០ លាន​អឺរ៉ូ​ សម្រាប់​អនុវត្ត​គម្រោង​ចំនួន​ ៤ រយៈពេល ៧​ ឆ្នាំ ដោយ ​ចាប់ផ្តើម​ពី​២០១៤​ ដល់​ ឆ្នាំ ២០២០ និង​អាច​បន្ត​ផ្តល​ជំនួយ​បន្ថែម​នៅ​ពេល​បញ្ចប់​គម្រោង ។ ការផ្តល់​ជំនួយ​នេះ ​ទៅអោយ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​គឺ​ក្រៅពី​ផ្តល់​ជំនួយ​ដល់​អង្គការក្រៅរដ្ឋាភិបាល​។

នេះ បើតាម​ការ​អោយដឹងពី ឯកអគ្គរដ្ឋទូត​សមភាព​អឺរ៉ុប លោក ច​ច អេ​ដ​ហ្កា ​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៧ នៅក្នុង​ពិធី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នា​ស្ថានទូត​ របស់ខ្លួន​។

លោក បន្តថា សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​នោះ​លើ​គម្រោង​ចំនួន ៤ ដែល​ផ្តោត​សំខាន់​លើ​វិស័យ អប់រំ កសិកម្ម និង​ជលផល ​គ្រប់គ្រង​ធន​ធាន​ធម្មជាតិ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ និង កំណែទម្រង់ ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ​ការផ្តល់​យ៉ាង​ដូច្នេះ ​គឺ​សហភាព​អឺរ៉ុប​ចង់​ឃើញ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ទាំង​ផ្នែក​ ​ធនធានធម្មជាតិ និង​ផ្តល់​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​អោយ​បាន​ល្អប្រសើរ​។

លោក ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រូបនេះ បានបញ្ជាក់​ថា សភាព​អឺរ៉ុប​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​បន្ថែមទៀត​នៅពេល​បញ្ចប់​គម្រោង​ទាំង​ទាំង​ ៤ នេះ តែ​យ៉ាងណាក៏ដោយ សភាព​អឺ​រ៉ុ​ប ​ក៏បាន​សំដែង​ការ​ព្រួយបារម្ភ​ខ្លះៗ​ ពី​​ការវិវឌ្ឍន៍​នៅ​ស្ថាន​ការ​នយោបាយ​​ ចុង​ក្រោយនេះ នឹង​ស្នើ​ឲ្យ​​រដ្ឋាភិបាល​ នៃ​ប្រទេស​កម្ពុជា​ដោះស្រាយ​តាម​សន្តិភាព ​ដើម្បី​ប្រែ​មក​ស្ថានភាព​ដូចដើម​៕