ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល​របស់​លោក​ ត្រាំ​ ​បណ្ដាល​ឲ្យ​មាន​ការ​តវ៉ា​​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​

172
ការតវ៉ានៅ​ប្រទេសបង់ក្លាដែស

ហ្កាហ្សា៖ ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​រង​របួស​កា​ល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ខណៈ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅតែបន្ត​ប៉ះ​ទង្គិច​ ជាមួយ​កងកម្លាំង​អ៊ីស្រាអែល​ក្នុង​តំបន់ ​West Bank​ និង​តំបន់​ Gaza​ ជុំវិញ​ទង្វើ​របស់​លោក​ ត្រាំ​ ដែល​បាន​ទទួល​ស្គាល់​ទីក្រុង Jerusalem ជារដ្ឋ​ធាន​នី​របស់អ៊ីស្រាអែល។

ការតវ៉ានៅ​ប្រទេសបង់ក្លាដែស

​ការ​តវ៉ា​ថ្មីៗ​បាន​ផ្ទុះឡើង​ក្នុង​ប្រទេស​ឥណ្ឌាភាគ​ខាងកើតកាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ថ្កោលទោសកា​រ​សម្រេច​ចិត្ត​របស់​លោកប្រធានាធិបតីអាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បានទទួលស្គាល់ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ ជា​រដ្ឋធានីរបស់​អ៊ីស្រាអែល​។​ ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែលឯណោះ​វិញមនុស្សប្រមាណ ២​ពាន់​នាក់​មកពីក្រុមអ៊ី​ស្លា​មិក បាន​តវ៉ា​ប្រឆាំង​ទៅ​នឹងការ​ទទួល​ស្គាល់ទីក្រុង Jerusalem ជា​រដ្ឋធានីអ៊ីស្រាអែលពី​សំណាក់លោក ត្រាំ កាលពី​ថ្ងៃ​ចន្ទ​។

ការតវ៉ានៅ​ប្រទេសឥណ្ឌា

ក្រុម​អ្នក​ត​វ៉ា​ក្នុង​ទីក្រុង​ដា​កាបានព្យាយាម ដើរ​ទៅ​កាន់​ស្ថានទូត​អាមេរិកក្នុង​ទីក្រុងនេះ ​ប៉ុន្តែត្រូវ​បាន​រារាំង​ដោយរនាំងការពារ​ និងនគរបាល។ ​ចំណែក​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ឯណោះ​វិញ មនុស្ស​រាប់​ពាន់​នាក់​បាន​តវ៉ា​នៅ​ខាងក្រៅ​ស្ថានទូត​អាមេរិក​ ក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ ​ប្រឆាំង​ទៅ​នឹង​ការសម្រេចចិត្ត​របស់​លោក ត្រាំ​ ដែល​ទទួលស្គាល់ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ជា​រដ្ឋធានីរបស់អ៊ីស្រាអែល ដែល​ជា​ការ​តវ៉ាដ៏​ធំ​មួយដោយស្ងប់ស្ងាត់ ជាទី​ដែលទង់ជាតិ​សហរដ្ឋអាមេរិក និងអ៊ីស្រាអែលត្រូវ​បាន​ដុត​បំផ្លាញ។​ ​រីឯ​បណ្ដា​រដ្ឋមន្ត្រី សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទបាន​និយាយ​ថា ពួកគេ​នឹង​មិន​គាំទ្រ​សេចក្ដីសម្រេច​របស់​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ការ​ទទួលស្គាល់ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ ជា​រដ្ឋធានីរបស់​អ៊ីស្រាអែល​នោះ​ទេ។​

ការតវ៉ានៅ​ប្រទេសឥណ្ឌូនេស៊ី

​​ក្រុម​អ្នក​តវ៉ា​រាប់​សិប​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ជិត​ស្ថាប័ននានា របស់សហភាព​អឺរ៉ុបក្នុងទីក្រុងព្រួសសែលកាលពី​ថ្ងៃ​ចន្ទ​ ដើម្បី​តវ៉ាទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់ លោកនាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល បេនចា​មីន​ណេ​តាន យ៉ា​ហ៊ូ ដែល​កំពុងធ្វើ​ទស្សនកិច្ច​ជា​លើកដំបូងមកកាន់​សហភាព​អឺរ៉ុប បាន​ជួប​ជាមួយ​បណ្ដា​រដ្ឋមន្ត្រីការបរទេសប្លុក​ទាំងនោះ​។ ចំណែកលោកប្រធានាធិបតី​ទួរគី Tayyip Erdogan បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​ថា ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិកទទួល​ស្គាល់ ​ទីក្រុងហ្ស៊េ​រុយ​សា​ឡឹមជា​រដ្ឋធានីរបស់​អ៊ីស្រាអែល បាន​ធ្វើ​ឲ្យ​ទីក្រុងវ៉ា​ស៊ីនតោន ក្លាយ​ជា​អ្នក​រួមចំណែក​ក្នុងអំពើ​ហិង្សា។ សូម​រម្លឹក​ថា លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ធ្វើ​ទង្វើ​ផ្ទុយ​ទៅ​នឹង​គោលនយោបាយរាប់​ទសវត្សរ៍ របស់​សហរដ្ឋ​អាមេរិកកាលពី​ថ្ងៃ​ពុធ​ទី​៦ ធ្នូ​ និង​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ជា​រដ្ឋធានីរបស់​អ៊ីស្រាអែល​៕

អត្ថបទ៖ សុខ​មាន