ជប៉ុន, អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សម​យុទ្ធ​បាញ់​មី​ស៊ី​ល​នៅ​លើ​ឧបទ្វីប​កូរ៉េ​ និង​ជប៉ុន​

124

កូរ៉េ​ខាង​ត្បូង៖ សហរដ្ឋអាមេរិក, ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សម​យុទ្ធ​បាញ់​ស៊ី​មី​ល ខណៈ​ភាព​តាន​តឹង​កើន​ឡើង​ក្នុង​តំបន់​ជុំវិញ​កម្មវិធី​អភិវឌ្ឍន៍​ ដែល​មាន​ការវិវត្តន៍ដ៏​ឆាប់រហ័ស​របស់​កូរ៉េខាងជើង។​​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូងលោកស្រី ឆាយ យុន​សូ បាន​និយាយ​ថា កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក​ និង​ជប៉ុន​ កំពុង​ធ្វើ​សម​យុទ្ធ​បាញ់​មី​ស៊ី​ល​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃស្អែកក្នុង​ដែន​ទឹក​ជិត​ឧបទ្វីប​កូរ៉េ​ និង​ប្រទេស​ជប៉ុន​។​ ​នេះ​ជា​ការ​ធ្វើ​សម​យុទ្ធ​លើក​ទី​២ ​ហើយ​នៅ​លើ​ឧបទ្វីប​កូរ៉េ​ក្នុង​ខែ​នេះ ប៉ុន្តែ​ខណៈ​ដែល​ប្រទេស​ទាំង​៣ ​នេះ ធ្វើការ​តាមដាន​ការ​បាញ់​មី​ស៊ី​ល​របស់​ទីក្រុង​ព្យុងយ៉ាង គេ​មិន​មិន​ច្បាស់​ទេ​ថា តើ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ THAAD ដ៏​ចម្រូង​សម្រាស់​របស់​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ត្រូវ​តម្លើង​ ឬ​អត់​នោះ​ទេ​។

​អាមេរិក និង​កូរ៉េខាងត្បូង បាន​ធ្វើសម​យុទ្ធ​យោធាទ្រង់​ធំ​ មិន​ធ្លាប់​មានកាលពីសប្ដាហ៍​មុន​ ដែលកូរ៉េខាងជើងអះ​អាង​ថា សកម្មភាព​នេះ​ធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាមដោយជៀសមិន​ផុត​៕
អត្ថបទ៖ សុខ​មាន