លទ្ធផល​ចាប់ឆ្នោត​វគ្គ 32ក្រុម​ចុងក្រោយ UEFA Europa League

107

បាល់ទាត់៖ ក្រៅពី​ការ​ចាប់​ឆ្នោត​បែងចែក​គូ​នៅ​ក្រប​ខណ្ឌ​កំពូល UEFA Champions League ងាក​មក​មើល​ការ​ចាប់​ឆ្នោត​បែងចែក​គូប្រកួត​នៅ​វគ្គ 32ក្រុម​ចុងក្រោយ​ក្រប​ខណ្ឌ​ទី​ពីរ UEFA Europa League វិញ​ម្តង​។ ​ក្រុម​ខ្លាំង​អ៊ីតាលី​ដែល​ធ្លាក់​ពី Champions League, Napoli នឹង​ត្រូវ​ជួប​ក្រុម​ធ្លា​ក់មក​ដូចគ្នា RB Leipzig ខណៈ​ក្រុម​អ៊ីតាលី​មួយទៀត Atalanta ត្រូវ​ជួប​ក្រុម​អាល្លឺម៉ង់ Borussia Dortmund​។

​​Atletico Madrid ក្រុម​ជើងឯក​រង Champions League ពីរ​លើក​នឹង​ត្រូវ​ជួប​ក្រុម​ដា​ណឺ​ម៉ាក Copenhagen​។ ​ជើងឯក​ស្កុ​ត​ឡេ​ន​របស់​លោក Brendan Rodgers, Glasgow Celtic នឹង​ត្រូវ​ជួប​ក្រុម​របស់​លោក Roberto Mancini, Zenit St. Petersburg​។ ​ក្រុម​រ៉ូ​ម៉ា​នី Steaua Bucharest ត្រូវ​ជួប Lazio ខណៈ Olympique Lyon ត្រូវ​ជួប Villarreal​។ ​Arsenal ដែល​ខកខាន​មិនបាន​លេង Champions League លើកដំបូង​ក្នុង​រយៈពេល 20ឆ្នាំនឹង​ត្រូវ​បន្ត​ដំណើរ​ជួប​ក្រុម​ស៊ុយអែ​ត Ostersunds៕
​អត្ថបទ​៖​នាង សុភា​វុ​ធ