Lewis Hamilton គ្មាន​មហិច្ឆតា​យកឈ្នះ​កំណត់ត្រា​របស់ Michael Schumacher

92
កីឡាករ​អង់គ្លេស Lewis Hamilton

ប្រណាំង​រថយន្ត៖ ​បន្ទាប់ពី​ឈ្នះ​ជើងឯក​ពិភពលោក​លើក​ទី4 ក្នុង​អាជីព Formula One កីឡាករ​អង់គ្លេស Lewis Hamilton ថា ខ្លួន​គ្មាន​មហិច្ឆតា​ចង់​ឈ្នះ​ជើងឯក​ពិភពលោក​ឲ្យ​ច្រើនជាង​កំណត់ត្រា​របស់ Michael Schumacher ឡើយ​។

កីឡាករ Michael Schumacher

​​កីឡាករ​របស់​ក្រុម Mercedes រូប​នេះ​បាន​និយាយ​ថា ខ្លួន​ប្រហែលជា​មិន​អាច​នៅ​បន្ត​អាជីព​ជាមួយ​ចង្កូតរថយន្ត កាំជ្រួច​នេះ​បាន​ច្រើន​ឆ្នាំ​ទៀត​ទេ ពី​ព្រោះ​ថា​នៅ​ពេល​នេះ​គេ​មាន​បួន​តែ Schumacher មាន 7 បើ​ចង់​ឈ្នះ​ជើងឯក​បួនលើក​បន្ថែម​ទៀតគេ​ត្រូវ​បន្ត​អាជីព Formula One យ៉ាងហោចណាស់ 10ឆ្នាំ​ទៀត អាច​ន​និយាយ​បាន​ថា​មិន​អាច​ទៅ​រួច​ឡើយ​។ ​តែ Hamilton បាន​និយាយ​បើ​តាម​ឈរ​លេខ2 អាច​ទំនង​ជាងគឺ​កីឡាករ​អា​ហ្ស​ង់​ទីន Matching Fangio ដែល​ឈ្នះ​ជើងឯក​ពិភពលោក 5សម័យ​។​ ​រំលឹក​ថា Lewis Hamilton ជា​កីឡាករ​អង់គ្លេស​ដំបូង​ដែល​ឈ្នះ​ជើងឯក Formula One ពិភពលោក 4ដង​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ