មន្ត្រី​ជាន់ខ្ពស់​គ.ជ.ប.​៖ ​គ្មាន​ជំនួយ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ក៏​គ.ជ.ប. ​នៅតែ​ដំណើរការ​បាន​ដែរ​

57

ភ្នំពេញ៖ ​ឆ្លើយតប​ភ្លាមៗ​ក្នុង​កិច្ច​សម្ភាស​​ ពាក់ព័ន្ធទៅនឹង​ការ​កាត់​ជំនួយ​ពី​សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប មន្ត្រី​ជាន់ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឯកឧត្ដម សោម សូ​រី​ដា បាន​លើក​ឡើ​ថា គ... គ្មាន​ការ​ព្រួយបារម្ភ​បន្តិច​ណា​សោះឡើយ ចំពោះ​ការ​ឈប់​ផ្តល់​ជំនួយ​នេះ ព្រោះ​សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប មិនបាន​ផ្តល់​ជំនួយ​ធំ​ដុម​ណាមួយ​ដល់​គជប​ឡើយ ។​

ឯកឧត្ដម​បញ្ជាក់​ថា ការ​ផ្តល់​ជាមួយ​ពី​សហរដ្ឋអាមេរិក និងសហភាព​អឺរ៉ុប​មានតែ​សម្ភារៈ តែប៉ុណ្ណោះ​ចំណែក​ថវិកា​បាន​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​ដូចជា UNNOP ជាដើម​ដែល​ធ្វើការ​ជាមួយ​គជប​ច្រើនជាង​។

ឯកឧត្ដម​ថា រដ្ឋាភិបាល​កម្ពុជា ​បាន​ត្រៀម​លុយ​រួចជាស្រេច​ហើយ​ដើម្បី​ដំណើរ​បោះឆ្នោត​ឆ្នាំ ២០១៨ ខាងមុខ ហើយ មាន​ប្រទេស​មួយ​ចំនួន​ដែល​ជា​មិត្ត​របស់​កម្ពុជា​មួយ​ចំនួន​ក៏បាន​សន្យា​ផ្តល់​ជំនួយ​ដល់​ស្ថាប័ន​គជប មិន​ចាំបាច់​ជំនួយ​ពី​ប្រទេស​ទាំងពីរ​នោះ​ទេ​។ ដូច្នេះ គជប នៅតែ​ដំណើរការ​ជា​ប្រក្រតី​របស់​ខ្លួន ពុំ​មាន​អ្វី​រារាំង ឬ រាំងស្ទះ​បាន​ឡើយ​។

សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប ប្រកាស​ផ្តាច់​ជំនួយ​ដល់​គជប​នេះ ក្រោយពី​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​កន្លងទៅ៕​