សម្តេច​ក្រឡា​ហោម​ ស​ ខេង៖ អំពើ​ជួញ​ដូរ​មនុស្ស​ជាបទ​ឧក្រិដ្ឋ ​និង​ប្តេជ្ញា​ចិត្ត​ទប់ស្កាត់ ​និង​បង្ក្រាប​

70

ភ្នំពេញ៖ គណៈ​កម្មាធិការជា​តិ​ប្រយុទ្ធ​ប្រឆាំ​ងអំពើជួញ​ដូរ​មនុស្ស​ បាន​ប្រារព្ធ​ពិធីអបអរសាទរ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​នៅ​រសៀល​ថ្ងៃទី​ ១២​ ធ្នូ​ ឆ្នាំ២០១៧ នេះ ​នៅមជ្ឈម​ណ្ឌលស​ន្និបា​ត និង​ពិព័រណ៍​កោះពេជ្រ ​ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោ​ម ស​ ខេង​ ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រីក្រ​សួងមហា​ផ្ទៃ​។


ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើជួ​ញដូរមនុស្ស ​ក្រោមប្រ​ធានបទ​ “រួម​គ្នា​ពង្រឹង​ប្រព័ន្ធ​សុវ​ត្ថិភា​ព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដើម្បីការ​ពារមនុស្ស​គ្រប់​រូប​ពីអំពើ​ជួញ​ដូរ​មនុស្ស​”។
សម្តេច​ក្រឡាហោ​ម ​ស ខេ​ង ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រីក្រ​សួងមហាផ្ទៃ​ និង​ជា​ប្រធាន​ គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ងអំពើជួញដូ​រ​មនុស្ស​ បាន​បញ្ជាក់អំ​ពីជំហរ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ថា​ រាជ​រដ្ឋាភិបាល​បាន​ចាត់ទុកអំពើជួញ​ដូរ​មនុស្ស​ជាបទ​ឧក្រិដ្ឋ ​និង​ប្តេជ្ញា​ចិត្ត​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើ​សនេះឱ្យ​បាន​ខ្លាំង​ក្លា​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ល្មើសមា​នឱ​កាសពង្រីក​សកម្មភា​ព បង្កភាព​រង​គ្រោះដល់​ប្រជាពល​រដ្ឋ​ ដោ​យមិន​បាន​ឆ្លើយត​បនោះ​ឡើយ។
បទ​ល្មើស​ជួញដូ​រម​នុស្ស​ គឺជាឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ដែល​កាន់​តែ​ស្រួច​ស្រាល ​និង​គ្រោះថ្នាក់​ជា​ទីបំផុតដល់​មនុស្ស​ជាតិ​ ជា​ពិសេស​ក្នុង​ចំណោម​ពលក​រទេសន្តរ​ប្រវេសន៍​ ដែល​បាន​ចាក​ចេញ​ទៅ​ធ្វើការងារ​​នៅក្រៅប្រទេស ​និង​ជនភៀស​ខ្លួន​ ទាំង​ក្មេង​ ទាំ​ងចាស់ ប្រុស ​ស្រី ​ដោយ​មិន​រើស​មុខ៕