មនុស្ស ៣៥​នាក់​បាត់​បង់​ជីវិត​​ក្នុង​ការ​វាយប្រហារ​​តាម​អាកាស​​របស់​សម្ព័ន្ធ​យោធា​​​ដឹក​នាំ​ដោយ​​អារ៉ាប៊ីសាអូឌីត​​​​ក្នុង​​ទីក្រុង​សាណា

135

យេមែន៖ ការ​វាយប្រហារ​​តាម​អាកាស​​ជា​ច្រើន​​លើក ​របស់​ក្រុម​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​​ប្រទេស​​អារ៉ាប៊ីសាអូឌីត​ ទៅ​លើ​​ពន្ធនាគារ​​មួយ​កន្លែង​នៅ​ក្នុង​ជំរំ​​នគរបាល ​​ក្នុង​រដ្ឋ​ធានី​សាណា​​របស់​​ប្រទេស​យេមែន​ កាល​ពី​ព្រឹក​ថ្ងៃ​​ម្សិលមិញ​បាន​សម្លាប់​មនុស្ស​​យ៉ាង​ហោច​ណាស់​ ៣៥​នាក់​ និង​ជា​ង​ ៨០​នាក់​ផ្សេង​ទៀត​រង​របួស។

​​​​យន្តហោះ​ចម្បាំង​​ជា​ច្រើន​គ្រឿង​​របស់​ក្រុម​សម្ព័ន្ធ​​យោធា ​ដែល​ដឹក​នាំ​ដោយ​​អារ៉ាប៊ីសាអូឌីត​​​​​បាន​បាញ់​មីស៊ីល​​​ចំនួន ៧​គ្រាប់​​ទៅ​លើ​ជំរំ​​នគរបាល​​ នៅ​ភាគ​ឦសាន​​រដ្ឋធានី​នេះ​​វេលា​ម៉ោង​ 00:30នាទី​ម៉ោង​ក្នុង​តំបន់​​ និង​បណ្ដាល​ឲ្យ​មាន​​ការ​ខូច​ខាត​​យ៉ាង​ធ្ងន់ធ្ងរ​​ ស្ទើរ​តែ​​គ្រប់​អគារ​​ទាំង​អស់​​នៅ​ក្នុង​បរិវេណ​នោះ។ យ៉ាង​ហោច​ណាស់​មនុស្ស ៣៥​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​បាត់​បង់​ជីវិត​​ ក្នុង​នោះ​មាន​រួម​ទាំង​​មន្ត្រី​​អាវុធ​ហត្ថ និង​កង​ទ័ព​ ខណៈ​​មនុស្ស​ជាង​ ៨០​នាក់​​ផ្សេង​ទៀត​​ត្រូវ​រង​របួស​​ ដោយ​មាន​ខ្លះ​​ត្រូវ​គេ​​ប្រាប់​ថា​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ ហើយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​អាច​នឹង​​កើន​ឡើង​​ថែម​​ទៀត។

នៅ​ក្នុង​​ជំរំ​មួយ​នេះ​​មាន​កង​ទ័ព​​មួយ​ចំនួន​​ធំ ​ត្រូវ​បាន​ឃុំ​ឃាំង​​នៅ​មន្ទីរ​ឃុំឃាំង​​បាន​កំពុង​ធ្វើ​ការងារ​​​ ឲ្យ​រដ្ឋាភិបាល​​របស់​លោក​ប្រធានាធិបតី​ អាបដ្រាប ប៊ូម៉ងសួរហាឌី។ ​លើស​ពី​នេះ​​ការ​វាយប្រហារ​​ពី​លើ​​​អាកាស ​បណ្ដាល​ឲ្យ​ខូច​ខាត​​រថយន្ត​ជា​ច្រើន​គ្រឿង​ និង​បំផ្លាញ​​ទ្វារ​បង្អួច​​នៅ​តាម​​អគារ​​ របស់​ពលរដ្ឋ​រស់​នៅ​​​​នៅ​ជុំវិញ​​ជំរំ​មួយ​នេះ៕

អត្ថបទ៖ រិទ្ធី