ថ្នាំញៀន​ជាង​មួយ​ម៉ឺន​គ្រាប់​ជនជាតិ​ឡាវ​ម្នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ចាប់ខ្លួន​

91

ស្ទឹងត្រែង​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ​រួម​ជាមួយ​គ្រឿងញៀន​(WY)​ជាង​ម៉ឺន​គ្រាប់​នាំចូល​ពី​ប្រទេស​ឡាវ​មក​ទឹកដី​ខេត្តស្ទឹងត្រែង​នៃ​ប្រទេស​កម្ពុជា​។​

ករណី​បង្ក្រាប​គ្រឿងញៀន​និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ខាង​លើនេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៣​រសៀល​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៧​នៅ​ចំណុច​ស្ពាន​ទី​២​ភូមិ​អូរ​សាយ ឃុំ​អូរ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​

លោក​វរសេនីយ៍ឯក​ដួង​វិចិត្រ​អាវុធហត្ថ​ខេត្ត ​បានអោយដឹងថា​ជនជាតិ​ឡាវ​ ដែល​ត្រូវ​បាន​ខ្លួន​មានឈ្មោះ​ថាវ ចឺ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​មុន​របរ​កសិករ​រស់នៅ​ភូមិ​មឿង​មឺ​ន ឃុំ​នួន​ហៃ ស្រុក​មឿង​មឺ​ន ខេត្ត វៀង​ច័ន្ទ ប្រទេស​ឡាវ​។​

លោក​មេបញ្ជាការ​រង​បាន​បញ្ជាក់​ថា ​ស្ថិតក្រោម​ការស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​និង​ទទួល​បាន​ព័ត៌មាន ​ស្តីពី​សកម្មភាព​រ​បស់ជនស​ង្ស័​យ​ជនជាតិ​ឡាវ​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ឃាត់ខ្លួន​ឆែក​ឆែ​រក​ឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ​ហើយ​ក្នុង​កញ្ចប់​មាន​៦​ដុំ​និង​៦០​កញ្ចប់​តូច​ស្មើ​និង​១១៩១២​គ្រាប់​។​

លោក​មេបញ្ជាការ​រង ​បាន​បន្ត​ថា ​ក្រោយ​ឃាត់ខ្លួន​បាន​បញ្ជូន​មក​ទីបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​ការសាកសួរ​ ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា​គ្រឿងញៀន​នេះ​ ត្រូវបាន​គេ​ជួល​ខ្លួន​ទេ​។​

គ្រឿងញៀន ​ត្រូវ​បាន​ធ្វើតេស្ត​បឋម​ចំពោះ​មុខ​ជ​ន​សង្ស័យ​និង​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។​ បច្ចុប្បន្ន​ជនសង្ស័យ​រួម​វត្ថុ​តាង ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ដើម្បី​ចាត់​តាម​នីតិវិធី​៕​