កង​កម្លាំង​នគរបាល​ហូឡង់​​បាន​ចាប់​ខ្លួន​​បុរស​ម្នាក់​​ដែល​​ប្រើប្រាស់​កាំបិត​​គំរាម​​​គេ​​​នៅ​អាកាស​យាន​ដ្ឋាន​ក្នុង​ក្រុង​​ Amsterdam​​​​

120

ហូឡង់៖ សមត្ថកិច្ច​​បាន​និយាយ​ថា បុរស​ម្នាក់​ដែល​កាន់​កាំ​បិត​​មួយ​​ត្រូវ​បាន​​​តម្រួត​យោធា​​​បាញ់​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ នៅ​ឯ​​អាកាស​យានដ្ឋាន​​អន្តរជាតិ​​ Schiphol Amsterdam និង​បាន​នាំ​យក​ទៅ​ឃុំ​​ខ្លួន​ភ្លាម​ៗ។

​អ្នក​នាំ​ពាក្យ​​នគរបាល​​លោក Stan Verberkt បាន​និយាយ​ថា បុរស​រូប​នោះ​បាន​​គំរាម​​​គេ​ឯង​ជាមួយ​នឹង​កាំបិត​ ហើយ​ក្រុម​តម្រួត​យោធា​​ក៏​បាន​បាញ់​​គាត់​តែ​ម្ដង។ ​អ្នក​នាំ​ពាក្យ​​​រូប​នេះ​បន្ត​ទៀត​ថា ​បុរស​រូប​នោះ​បាន​រង​របួស​ ហើយ​ត្រូវ​​បាន​គេ​នាំ​យក​ទៅ​​ឃុំ​ខ្លួន​។ ​លោក​បន្ត​ថា ​ភ្លាមៗ​នោះ​​ជុំ​វិញ​តំបន់​កើត​ហេតុ​ត្រូវ​បាន​​គេ​បិទ​មិន​ឲ្យ​សាធារណ​ជន​ចូល ប៉ុន្តែ​​អាកាស​យានដ្ឋាន​​នៅ​តែ​​​បើក​ឲ្យ​ដំណើរ​​​ជា​ធម្មតា​​៕​​

អត្ថបទ៖ មករា