គ្រូពេទ្យ​​គ្មាន​ព្រំដែន​​​៖ ​ក្រុម​អន្តោប្រវេសន៍​​ទទួល​រង​ការ​​ធ្វើ​ទារុណកម្ម និង​​​រង​របួស​នៅ​ក្នុង​ប្រទេស​​លីប៊ី​

62

លីប៊ី៖ សមាជិក​​ក្រុម​គ្រូ​ពេទ្យ​​គ្មាន​ព្រំដែន​​​ឲ្យ​ដឹង​ថា ​ក្រុម​អន្តោប្រវេសន៍​​បាន​ទទួល​​រង​ការ​ធ្វើ​ទារុណកម្ម និង​​រង​របួស​នៅ​ក្នុង​ប្រទេស​លីប៊ី ខណៈ​ដែល​​​ពួក​គេ​​ធ្វើ​ដំណើរ​​ជា​ក្រុម និង​ត្រូវ​បាន​​សង្គ្រោះ​​នៅ​សមុទ្រ​​មេឌីទែរ៉ាណេ។

លោក លូកា សាឡឺណូ ​អ្នក​សម្រប​សម្រួល​​គម្រោង​​ ជាមួយ​​អង្គការ​​ពេទ្យ​​គ្មាន​ព្រំដែន​​​ហៅ​កាត់​ MSF បាន​លើក​ឡើង​ថា ​ជន​អន្តោប្រវេសន៍​​​មាន​កម្លាំង​ខ្សោយ​​ និង​ខ្វះ​​អាហារូបត្ថម្ភ​ ព្រោះ​តែ​ស្ថានភាព​​ជីវភាព​រស់​នៅ​​ក្នុង​មជ្ឈមណ្ឌល​ឃុំ​ឃាំង​​ក្នុង​ប្រទេស​លីប៊ី។ លោក សាឡឺណូ បាន​​លើក​ឡើង​​បែប​នេះ​ ខណៈ​ស្ថិត​នៅ​លើ​នាវា​សង្គ្រោះ​​អាការីស​ និង​ដំណើរ​ការ​​ដោយ​ក្រុម​មនុស្ស​ធម៌​ SOS មេឌីទែរ៉ាណេ និង​ក្រុម​សមាជិក​អង្គការ​​ពេទ្យ​គ្មាន​ព្រំដែន​​ បើកបរ​ឆ្ពោះ​ទៅ​​កាន់​ប្រទេស​អ៊ីតាលី។ ​ជន​អន្តោប្រវេសន៍​​ជាង ៣០០​នាក់​​កំពុង​ធ្វើ​ដំណើរ​​តាម​នាវា​​សង្គ្រោះ​​អាគីរីស​ ដែល​ពួក​គេ​ត្រូវ​បាន​សង្គ្រោះ​​នៅ​តាម​​ឆ្នេរ​សមុទ្រ​​ប្រទេស​លីប៊ី​ដោយ​នាវា​មនុស្ស​ធម៌ និង​កង​នាវា​​ចរ​​ប្រទេស​អ៊ីតាលី​​នៅ​ថ្ងៃ​ផ្សេង​ៗ​​គ្នា។

ក្រុម​អន្តោប្រវេសន៍​​ទាំង​នេះ​​មាន​​ជន​ជាតិ​អាហ្វ្រិក, មជ្ឈិមបូព៌ា និង​អាស៊ី។ ​នៅ​ឆ្នេរ​​ភាគ​ខាង​លិច​​ប្រទេស​លីប៊ី​​ជា​ចំណុច​​ចេញ​ដំណើរ​​យ៉ាង​សំខាន់ ​​​សម្រាប់​ក្រុម​អន្តោប្រវេសន៍​​មក​ពី​ប្រទេស​មួយ​ចំនួន​​នៅ​អនុ​តំបន់​​សាហារ៉ា​ ដែល​ភៀស​​ខ្លួន​គេច​ចេញ​​ពី​ភាគ​ក្រីក្រ​ និង​ជម្លោះ​​ដែល​ពួក​គេ​​ព្យាយាម​​ទៅ​ឲ្យ​​ក្នុង​អឺរ៉ុប។ ​ចំនួន​​ក្រុម​អន្តោប្រវេសន៍​​ដែល​មក​​ដល់​ក្នុង​ប្រទេស​អ៊ីតាលី​​ បាន​ធ្លាក់​ចុះ​​ពីរ​ភាគ​បី​​ចាប់​តាំង​ពី​​ខែ​កក្កដាក្នុង​រយៈ​ពេល​​​ដូច​គ្នា និង​ឆ្នាំ​មុន​ បន្ទាប់​ពី​​ក្រុម​មន្ត្រី​​បាន​បំពេញ​​ការងារ​ ដែល​​​មាន​ការ​គាំ​ទ្រ​​ពី​អង្គការ​​សហប្រជាជាតិ៕​

អត្ថបទ៖ រិទ្ធី