Neil Robertson គ្រង​ជើងឯក​ស្នូកឃ័រ Scottish Open ក្រោយ​ឈ្នះ​កីឡាករ​ចិន​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​ប្រផិត​ប្រផើយ​

53
កីឡាករ​​អូស្ត្រាលី​ Neil Robertson

ស្នូកឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​អូស្ត្រាលី​អតីត​លេខ​មួយ​ពិភពលោក Neil Robertson បាន​ក្លាយ​ជា​ជើងឯក​ការប្រកួត​កម្មវិធី Scottish Open ក្រោយ​យកឈ្នះ​កីឡាករ​ចិន Cao Yupeng 9-8 វគ្គ​ផ្ដាច់ព្រ័ត្រ​។ ​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​តានតឹង​មួយ​ដោយ​ទំរាំ​រក​ចាញ់​ឈ្នះ​ឃើញ ត្រូវ​រង់ចាំ​ដល់​ហ្វ្រេ​ម​ចុងក្រោយ​។

កីឡាករ​ចិន Cao Yupeng

​​Cao Yupeng ដែល​រក​បាន​មួយ​ឈើ 147ពិន្ទុ​កាលពី​ជុំ​ទី​មួយ​ក៏​ជា​អ្នក​ទម្លាក់ Judd Trump នៅ​វគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ បាន​នាំ​មុខ​មុន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ 3-1 ហ្វ្រេ​ម​ក្នុង​ដំណាក់​កាល​ដំបូង​។ ក្រោយ Robertson តាម​បាន​មួយ​ហ្វ្រេ​ម​វិញ មុន​ពេល​ដែល Cao Yupeng យកឈ្នះ​ពីរ​ហ្វ្រេ​ម​វិញ​នាំមុខ 5-3​។ ​ឈាន​ចូល​ដំណាក់កាល​ចុងក្រោយ Cao Yupeng នៅតែ​ល្អ និង​បាន​បន្ត​នាំមុខ 8-4​។ តែ​រឿង​ដែល​មិន​គួ​អោយ​ជឿ​នោះ​គឺកីឡាករ​វ័យ 35ឆ្នាំ​អតីត​ជើងឯក​ឆ្នាំ 2010 Neil Robertson មិន​ដែល​បាក់​ទឹកចិត្ត​ឡើយដោយ​បាន​យក​ឈ្នះ 5 ហ្វ្រេ​ម​ជាប់​គ្នា ដើម្បី​យកឈ្នះ​លទ្ធផល​ចុងក្រោយ 9-8 ហ្វ្រេ​ម​។ ជើងឯក Scottish Open លើក​នេះ គឺជា​លើក​ទី4 សំរាប់ Neil Robertson៕
​អត្ថបទ​៖​នាង សុភា​វុ​ធ