Ajax ឈ្នះ​នៅផ្ទះ AZ Alkmaar បន្ត​ដេញ​តាម​កំពូល​តារាង PSV ប្រាំ​ពិន្ទុ​ក្រប​ខណ្ឌ​លី​ហ្គ​កំពូល​ហូ​ឡង់​

112

បាល់ទាត់៖ ​ក្រុម​ជើងឯក​លី​ហ្គ​កំពូល​ហូ​ឡង់​ច្រើន​ជាង​គេ Ajax Amsterdam បាន​បន្ត​រក​គំលាត​តាម​ពីក្រោយ​ក្រុម​កំពូលតារាង PSV ប្រាំ​ពិន្ទុ​ដដែល​ក្រោយ​យកឈ្នះ​នៅផ្ទះ AZ Alkmaar យប់​ម៉ិ​ញ​សប្ដាហ៍​ទី17 ក្រប​ខណ្ឌ​លី​ហ្គ​កំពូល​ហូ​ឡង់​។

​​ក្រុម​ម្ចាស់ផ្ទះ AZ Alkmaar ដែល​ទម្រង់​ល្អ​រដូវ​កាល​នេះ​មិន​ចាញ់​សោះ 9ប្រកួត​ចុងក្រោយ​ក្នុង​លី​ហ្គ​នោះ​ ចាប់ផ្ដើម​ការប្រកួត​បាន​ល្អ​ដោយ​នាំមុខ 1-0 មុន​នៅ​នាទី​ទី25 ដោយ​បាល់ 11ម៉ែត្រ​របស់​កីឡា​ករ​អ៊ីរ៉ង់ Alireza jahanbakhsh បាល់​ប៉ះ​ដៃ​ក្នុង​ប្រអប់​របស់​ខ្សែ​ការពារ Ajax​។ តែ​មុន​ចប់​វគ្គ​ទី​មួយ​ក្រុម​ភ្ញៀវ Ajax ក៏​តាម​ស្មើ​វិញ​ដោយ​កីឡាករ​ជើងចាស់ហូ​ឡង់ Klass Jan Huntelaar នាទី​ទី43​។

ឈាន​ចូល​វគ្គ​ទី​ពីរ​គ្រាប់​បាល់ 11ម៉ែត្រ​មួយទៀត​កើតឡើង​ក្រោយ​កំហុស​របស់​ខ្សែ​ការពារ AZ Alkmaar លើ​ខ្សែ ប្រយុទ្ធ Klaas Jan Huntelaar​។ Lasse Schoene គឺជា​អ្នក​សំរេច​គ្រាប់​បី​ពិន្ទុ​នេះ​អោយ Ajax Amsterdam យកឈ្នះ AZ Alkmaar 2-1​។ ​បី​ពិន្ទុ​នេះ​ធ្វើ​អោយ Ajax បន្ត​ឈរ​លេខ​ពីរ​មាន 38ពិន្ទុតាម​ពីក្រោយ​ក្រុម​កំពូល​តារាង PSV ប្រាំ​ពិន្ទុ​ដដែល​ក្រោយ 17សប្ដាហ៍​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ