Dortmund យកឈ្នះ​ក្រុម Hoffenheim ទាំង​ប្រផិតប្រផើយ​ចុង​ម៉ោង​នៅ​សប្ដាហ៍​ទី​១៧ Bundesliga

71

បាល់ទាត់៖ ​ក្រុម Borussia Dortmund ពិតជា​ធ្វើ​បាន​ល្អ​បំផុត​ មុន​ពេល​ក្រុម​របស់​ខ្លួន​សម្រាក​អំឡុង​រដូវរងា​ ក្រោយ​រក​បាន ​២​គ្រាប់​នៅ​ចុង​វគ្គ​ទី​២ ​ដើម្បី​ទាមទារ​ជ័យជំនះ​ក្នុង​លទ្ធផល 2-1 កាលពី​ថ្ងៃ​សៅ​វ៍​ម្សិល​ម៉ិ​ញ​នេះ ពោល​ជា​ជ័យជំនះ​ ២​ប្រកួត​ផ្ទួនៗ​គ្នា​ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្មី​លោក Peter Stoeger

​​ក្រុម​ភ្ញៀវ Hoffenheim ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​មុន 1-0 នៅ​ត្រឹម​នាទី​ទី​២១ ដោយ​កីឡាករ Mark Uth ស៊ុត​បញ្ចូល​ទី​ស្រួល​បញ្ចប់​វគ្គ​ទី​១​ បណ្ដោះអាសន្ន Dortmund 0 Hoffenheim 1។​ ​ឈាន​ចូល​ការ​ប្រកួត​វគ្គ​ទី​២​ម្ចាស់ផ្ទះ Dortmund បាន​ព្យាយាម​ជា​ខ្លាំង ​ក្រោយ​យុទ្ធសាស្ត្រ​គ្រូ​បង្វឹក​ថ្មី​នឹង​រក​បាន​គ្រាប់​តាម​ស្មើ 1-1 ដោយ​បាល់​ ១១​នាក់​ពី​ខ្សែប្រយុទ្ធ​ហ្គា​ប៊ុង Aubameyang នាទី​ទី៦៣ មុន​ពេល​ដែល​កីឡាករ​ខ្សែប្រយុទ្ធ Christian Pulisnic ជា​អ្នក​ស៊ុត​គ្រាប់​ត្រឡប់​យកជ័យ​ជំនះ​វិញ 2-1 នាទី​ទី៨៩ ហៀ​ប​ចប់​ការប្រកួត​វគ្គ​២។​ ​ដូច្នេះ​តាមរយៈ​លទ្ធផល​នេះ Dortmund នៅតែ​រក្សាខ្លួន​បន្ត​ឈរ​តំណែង​លេខ​៣ ​ដោយមាន ​២៨​ពិន្ទុ​ដេញ​ពីក្រោយ​ ១៣​ពិន្ទុ​ពី​ក្រុម​លេខ​១ Bayern Munich ដែល​បាន​យកឈ្នះ​ផង​ដែរ​ក្នុង​លទ្ធផល 1-0 ទៅលើ​ក្រុម Stuttgart

ដោយ​៖ ទឹម សុវណ្ណារិទ្ធ