គម្រោង​លំនៅដ្ឋាន​បែប រី​សត ប្រកាស​លក់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃនេះ​តទៅ

36

ភ្នំពេញ៖ គម្រោង​លំនៅដ្ឋាន​បែប រី​សត​(Resot) ឌឹ ផាម (The Palms) របស់​ក្រុមហ៊ុន វើ​ល​ប្រ៊ិ​ដ គ្រុប ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​០១ ចម្ងាយ​ប្រមាណ​០៤​គីឡូម៉ែត្រ​ពី​ស្ពាន​ព្រះមុន្នីវង្ស បានប្រកាស ដាក់​លក់​ផ្លូវការ​ហើយ​ចាប់​ពីពេលនេះ​តទៅ ដែលជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណីត ប្លែក​ពុំ​ធ្លាប់មាន នៅ​កម្ពុជា ដោយមាន​ការសហការ​ជាមួយ​ដៃគូ​វិនិយោគ​មកពី​ប្រទេស​សិង្ហបុរី​។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត​មាន​របស់​ក្រុមហ៊ុន អ៊ិ​ល អេ​ច ស៊ី អាយ (L.H.C.I) ដែល​ទទួល​សិទ្ធិ តំណាង​ផ្នែក​លក់​បុរី ឌឹ ផាម របស់​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ គ្រុប បាន​ឲ្យ​ដឹងថា គម្រោង​លំនៅដ្ឋាន​នេះ​នឹង​ចាប់ ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ​២០១៨​ខាងមុខ និង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២០ ជាមួយ​ដើមទុន​វិនិយោគ ប្រមាណ​១១០​លាន​ដុល្លារ​អាមេរិក​។ គម្រោង​អភិវឌ្ឍន៍​បុរី ឌឹ ផាម មានការ​សាងសង់​ប្រភេទ​វីឡា​កូនកាត់ វីឡា​ជា​លក្ខណៈ​បឹង​កា​ឡូ​ដោយមាន​កន្លែង​ចំណត​អូប័រ ជាពិសេស​សម្រាប់​អ្នក​ដែល​ទិញ​វិឡា​បឹង​កា​ឡូ ស្ថិតនៅតាម​មាត់ទន្លេ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​ក្រុមហ៊ុន​វើ​ល ប្រ៊ិ​ដ សម្រេចចិត្ត​អភិវឌ្ឍន៍​បុរី​ដ៏​អស្ចារ្យ នេះ​ឡើង ដោយសារតែ​មើល​ឃើញថា​តំបន់​នេះ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ផ្លូវជាតិ​ធំ​ទូលាយ មាន ស្ពាន​ត​ភ្ជាប់ និង​ទីតាំង​អភិវឌ្ឍន៍​នៅ​ជិត​មាត់ទន្លេ ដែល​បង្ក​លក្ខណៈ​ពិសេស​សម្រាប់​ការអភិវឌ្ឍ​គម្រោង នេះ​ឲ្យ​កា្ល​យ​ជា រី​ស៊​ត ដ៏​ប្រណីត​នៅ​កណ្តាល​ក្រុងភ្នំពេញ​តែម្តង​៕