លោកមេធាវី ​អ៊ិត ​ពិសិដ្ឋ​រង្សី ​បាញ់បោះ​សេរី​របួស​មនុស្ស​ម្នាក់ ​និង​គំរាម​សម្លាប់​​ម្នាក់​ទៀត​

193

ភ្នំពេញ៖ បុរស​ម្នាក់​ដែល​បាន​បាញ់ចំ​នួន ​២គ្រាប់​នៅ​ក្បែរ​ភូមិគ្រឹះ​អគ្គ​ស្នងការនគរបាល​ជាតិ​ ស្ថិត​នៅ​ខាង​មុខ​ពហុកីឡដ្ឋា​នជាតិ​អូឡាំពិក ​ក្នុង​សង្កាត់​វាល​វង់ ​ខណ្ឌ​៧ម​ករា កាល​ពី​យប់​ថ្ងៃ​ទី១៨ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧ បណ្តាល​ឱ្យរបួស​បែកមេជើងមនុស្ស​ម្នាក់ ​និង​គំរាម​សម្លាប់​ម្នាក់​ទៀត​។


មេធាវី​ឈ្មោះ អ៊ិត ​ពិសិដ្ឋ​រង្សី ​​មាន​ទីលំនៅ​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែន​សុខ​ ត្រូវបានចាប់ខ្លួនភ្លាមៗយក​ទៅ​សាក​សួរ​។ តាម​ចម្លើយ​សារ​ភាពរ​បស់បុរស​ដែល​បាញ់​ ២គ្រាប់​នេះបាន​បញ្ជាក់​ថា​ មុន​កើត​ហេតុ​រូប​គាត់​បាន​ចេញ​ពី​ហូប​ការ​រួច​ជិះរ​ថយន្ត​របស់​ខ្លួនម៉ាក Lexus 470 ពណ៌​ស ​ពាក់​ស្លាកលេខ ​2AP-8254 តែម្នាក់​ឯង​ទៅ​ផឹក​បន្តជាមួ​យមិត្តភ​ក្តិនៅចំណុច​កើត​ហេតុ ​ផ្លូវ​លេខ​២១១​ កែ​ងផ្លូវ២១៧ ​សង្កាត់​វាល​វង់​ ខណ្ឌ៧​មក​រា។ ​ក្រោយម​កក៏មាន​ការបង្អាប់គ្នា​លេង​ជា​មួយ​មិត្តិភក្តិ​ទៅ​វិញទៅ​មក​ ដោយ​ទ្រាំនឹ​ងពាក្យបង្អាប់រ​បស់មិត្តភក្តិ​មិន​បាន ក៏​ដក​កាំ​ភ្លើងរបស់​ខ្លួន​ម៉ាក​ GLOCK ​បាញ់​ទៅលើ​ចំនួន ២​គ្រាប់បណ្តាល​ឱ្យ​របួស​មនុស្ស​ម្នាក់ ​និង​ម្នាក់​ទៀត​បានអះអាងថា លោក​មេធារីអ៊ិត ​ពិសិដ្ឋ​រង្សី បាន​គំរាម​បាញ់សម្លាប់​៕