ពលរដ្ឋ​នៅ​ទីក្រុង​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ទឹកជំនន់ និង​បំណាក់​ដី​​ពី​ព្យុះ​​ត្រូពិក​ Tembin នៅ​ហ្វីលីពីន​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ទាន់​

275

ហ្វីលីពីន៖ ​អភិបាលក្រុង​ Salvador បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ ទីក្រុង Salvador របស់​ប្រទេស​ហ្វីលីពីនដែល​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ ដោយ​ទឹកជំនន់​បណ្ដាលមកពី​ព្យុះ​ត្រូ​ពិ​កTembin កំពុង​ត្រូវការ​ជំនួយ​ជំនួយ​ផ្គត់ផ្គង់​បន្ទាន់​។​​លោក Hassanor Tawantawan អភិបាលក្រុង Salvador បាន​និយាយ​ថា ​គ្រោះ​មហន្តរាយ​បណ្ដាល​មកពី ព្យុះ Tembin កម្រ​កើតមានណាស់​នៅ​ក្នុងប្រវត្តិសាស្ត្រ​របស់​ទីក្រុង​នេះ។​ អភិបាលក្រុង​រូប​នេះបន្ត​ថា លោកពិតជា​សោកស្ដាយ​ខ្លាំង​ណាស់ ​ចំពោះ​អ្វី​ដែលបាន​កើតឡើង​ក្នុង​ទីក្រុងរបស់​យើង។ ​ហេតុដូច្នេះ​ទើប​យើង​ស្នើសុំ​ជំនួយ។​

យើង​នឹង​ធ្វើ​អ្វី​តាមលទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ អភិបាលក្រុងខាងលើ​បន្ថែម​ថា ​លំនៅឋាន​ជាង ​១០០​ខ្នង​នៅ​ក្នុង​តំបន់​ចំនួន​៤ ​ក្នុងទីក្រុងរបស់​យើង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​។ ​យើង​ត្រូវការ​ជំនួយជា​របស់​ប្រើប្រាស់ និង​ទឹក​ក្នុង​តំបន់​ចំនួន​២ ​ក្នុង​តំបន់ Mindalano និង​តំបន់​ Calimodan៕

​អត្ថបទ៖ សុខ​មាន