ប្រធានាធិបតី​អ៊ីរ៉ង់​​ថ្លែង​ថា៖ ការ​ទាមទារ​​របស់​ក្រុម​​បាតុករ​គឺ​មិន​អាច​បញ្ចប់​​បញ្ហា​​សេដ្ឋកិច្ច​​បាន​ឡើយ​

100

អ៊ីរ៉ង់៖ ​អ៊ីរ៉ង់​​បាន​​និយាយ​​កាល​ពី​ថ្ងៃ​ចន្ទ​​កន្លង​ទៅ​ថា ​សត្រូវ​របស់​ខ្លួន​កំពុង​​​ពន្យុះ​​ឲ្យ​មាន​កំហឹង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ហើយ​នឹង​ដើម្បី​​ឲ្យ​សំរេច​បាន​​នូវ​គោល​បំណង​​របស់​គេ​នោះ គឺ​គេ​បាន​​​បង្ក​ឲ្យ​មាន​ការ​សង​សឹក​​តាម​​រយៈ​ការ​​ពន្យុះ​​ឲ្យ​មាន​ការ​តវ៉ា​​ជា​បន្ត​បន្ទាប់។

​ទូរទស្សន៍​រដ្ឋ​​បាន​និយាយ​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា ​មនុស្ស​ ១០​នាក់​បាន​បាត់បង់ជីវិត ​​អំឡុង​​ពេល​តវ៉ា​ក្នុង​​ប្រទេស​អ៊ីរ៉ង់​​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ក្រុម​បាតុករ​​ដែល​មាន​​កាន់​អាវុធ​​ ១​ចំនួន​​បាន​ព្យាយាម​​ដណ្ដើម​​យក​ស្នង​ការ​នគរបាល​ និង​មូលដ្ឋាន​​កង​ទ័ព​​នោះ ត្រូវ​កង​កម្លាំង​​សន្តិសុខ​​បណ្ដេញ​​ចេញ​ភ្លាម​ៗ​​ផង​ដែរ។ ​តាម​​ទូរទស្សន៍​រដ្ឋ​ដែល​​ស្រង់​​សម្ដី​​របស់​​​ប្រធានាធិបតី​​អ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី ​​បាន​ឲ្យ​ដឹង​ថា ​ការ​ចង់​បញ្ចប់​​ប្រទេស​​អ៊ីរ៉ង់​​ដែល​ផ្ដើម​ចេញ​ពី​បច្ចាមិត្ត​របស់​​យើង ​​ដែល​បាន​ពន្យុះ​​កំហឹង​នោះ​គឺ​ជា​ទង្វើ​​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ។ លោក រ៉ូហានី បន្ត​ទៀត​ថា ពួក​បច្ចាមិត្ត​​ទាំង​នោះ​គឺ​មិន​អាច​ពន្យុះ​​ឲ្យ​​មនុស្ស ១​ក្រុង​បង្ក​រឿង​​បាន​ឡើយ​។ ​ហើយ​លោក​ត្រូវ​តែ​ត្រៀម​ជា​ស្រេច​​ដើម្បី​ទប់​​ទល់​នឹង​​រឿង​នេះ៕​​

អត្ថបទ៖ មករា