សហរដ្ឋ​អាមេរិក​គំរាម​​ផ្អាក​​​ផ្ដល់​មូលនិធិ​ ប្រសិន​​បើ​ប៉ាឡេស្ទីន​​បដិសេធន៍​​មិន​ចូល​រួម​កិច្ច​ពិភាក្សា​​សន្តិភាព​

72

អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​​តាម​ប្រព័ន្ធ Twitter កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា សហរដ្ឋ​អាមេរិក​​អាច​នឹង​មិន​ផ្ដល់​ជំនួយ​​ទៅ​ឲ្យ​​ប៉ាឡេស្ទីន​​ ពី​ព្រោះ​​ពួក​គេ​មិន​មាន​​បំណង​ចូល​រួម​​កិច្ច​ពិភាក្សា​​​សន្តិភាព​​​តទៅ​ទៀត។

លោក ត្រាំ ​និយាយ​ថា ​ក្រុង​វ៉ាស៊ីនតោន​​បាន​ផ្ដល់​​ប្រាប់​រាប់​​រយ​លាន​ដុល្លារ​​ក្នុង​ ១​ឆ្នាំ​​ហើយ​ក៏​គ្មាន​ការ​តប​ស្នង​ ឬ​ការ​​គោរព​​ពី​ភាគី​ប៉ាឡេស្ទីន​​មក​វិញ​ដែរ។ កាល​ពី​ ១​ថ្ងៃ​មុន​នេះ​អគ្គរដ្ឋទូត​​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​​លោក​ស្រី Nikki Harley បាន​និយាយ​ថា លោក ត្រាំ មិន​មាន​បំណង​​ណា​មួយ ​​ដើម្បី​បន្ត​ការ​ផ្ដល់​មូលនិធិ​​តាម​រយៈ​ទីភ្នាក់ងារ​​​ការងារ និង​ជំនួយ​​សហប្រជាជាតិ​​ សំរាប់​ជន​ភៀស​ខ្លួន​​ប៉ាឡេស្ទីន​​​តទៅទៀត​​ទេ ប្រសិន​បើ​ប៉ាឡេស្ទីន​មិន​ព្រម​ចូលតុ​ចរចា​ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​​សន្តិភាព​​​ដំណើរ​ការ​ទៅ​មុខទៀតនោះ៕

អត្ថបទ៖ មករា