ឡូយ​អត់​….!!! មិន​ចូល​សញ្ជាតិ​កូរ៉េ ​ដើម្បី​នាំ​កិត្យា​នុភាព​ដល់​ជាតិ​យើង​

1096

ភ្នំពេញ៖ ​កូន​ស្រី​ខ្មែរ​អ្នក​ក្រុង​សួង​ម្នាក់​ ដែល​បាន​រៀប​ការ​ស្វាមី​កូរ៉េ​ ហើយ​បាន​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភីជើង​ឯកកីឡាស្នូក​ឃ័រ​ប្រចាំ​ប្រទេសកូរ៉េខាងត្បូង​ពីរ​ឆ្នាំ​ជាប់​គ្នា​ ២០១៦​-២០១៧ ​និង​ជា​Idol(និមិត្តរូប​) ​សម្រាប់នារី​ខ្មែរ​ដែលម​ករស់នៅ​លើទឹកដីកូរ៉េក្នុ​ងភាពអំ​ណត់តស៊ូ ​ព្យាយាម​ និង​ជំនះ​ឧបសគ្គ​ ដើម្បី​ជីវិត​ទទួល​បាន​ជោគ​ជ័យ​។


ចាប់​តាំង​ពីរៀន​លេង​កីឡាស្នូក​ឃ័រ​តាម​រយៈស្វាមី ​មក​ទល់បច្ចុប្បន្ន​ និង​ដោយ​មាន​ការឧបត្ថម​គាំទ្រយ៉ាង​ពេញ​ទំហឹង​ពី​ស្វាមី ​ប្អូន​ស្រីសួង ​ភាវី ​បាន​ទទួល​ពាន​រង្វាន់​ចំនួន​ ៣៣ ​ពាន​ ក្នុង​នោះ​បាន​ទទួលជ័យលា​ភីចំណាត់​ថ្នាក់​លេខ​ ១ ចំនួន ​១០ដង​ លេខ ២ ​ចំនួន​ ១០​ដ​ង ។
​អ្វី​ដែលជារឿង​គួរ​ឲ្យមោទនៈ ​និ​ងគួរឲ្យកោតសរសើរ​ចំពោះ ភាវី នោះគឺសុខចិត្តមិ​នចូល​ជាសញ្ជាតិកូ​រ៉េ ​ដោយ​មូល​ហេតុ​តែមួយគត់​គឺច​ង់នាំកិត្យា​នុភាព​ជាតិ​ឲ្យ​កម្ពុជា​ និង​តំណាង​កម្ពុជា​ក្នុង​ការប្រកួត​លើឆា​កអន្ដរ​ជាតិ​ផ្សេងៗ​៕