លោក ត្រាំ និង​លោក មូន ​បាន​ឯកភាព​​គ្នា​បញ្ឈប់​​ការ​ធ្វើ​សម​យុទ្ធ​​រួម​គ្នា​​នៅ​ក្នុង​អំឡុង​​​ពេល​​កីឡា​អូឡាំពិក​​រដូវរងា

1026

កូរ៉េ​ខាង​ត្បូង៖ ការិយាល័យ​​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​​បាន​និយាយ​​កាល​ពី​ថ្ងៃ​​សុក្រ​​ម្សិលមិញ​​ថា ​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​លោក មូន ចេអ៊ីន និង​​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​លោក ត្រាំ ​បាន​ឯកភាព​គ្នា​ថា​នឹង​​មិន​ធ្វើ​សម​យុទ្ធ​​យោធា​រួម​គ្នា​​​ទេ​ ​អំឡុង​ពេល​​កីឡា​អូឡាំពិក​​​រដូវរងា​​ក្នុង​ក្រុង​ព្យុងឆាង​​នៅ​ខែ​ក្រោយ។

ទេសរដ្ឋមន្ត្រី​​ផ្នែក​ទំនាក់ទំនង​​សាធារណៈ​ របស់​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​លោក យុន យុងឆាន់ បាន​​​ប្រាប់​​អ្នក​កាសែត​ថា ​លោក ត្រាំ ថែម​ទាំង​បាន​ប្រាប់​​លោក មូន ​តាម​ទូរស័ព្ទ​​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​​​ថា ​លោក​សង្ឃឹម​ថា​កិច្ច​​ពិភាក្សា​​ផ្ទៃ​ក្នុង​កូរ៉េ​​​នឹង​នាំ​មក​នូវ​លទ្ធផល​​ល្អ​ ហើយ​លោក​និយាយ​​ទៀត​ថា លោក​នឹង​បញ្ជូន​គណៈ​ប្រតិភូ​ថ្នាក់​ខ្ពស់​​របស់​​លោក ១​រូប​ ក្នុង​នោះ​រួម​មាន​​​សមាជិក​គ្រួសារ​​របស់​លោក​​ផង​ដែរ​​ ទៅ​កាន់​កន្លែង​​ប្រកួត​​កីឡា​អូឡាំពិក​រដូវរងា៕

អត្ថបទ៖ មករា