កំពង់ធំ​បន្ត​គ្រង​តំណែង​ជើងឯក​បេ​ស្ប​ល​កម្មវិធី​ប្រកួត​សាកល្បង​សមត្ថភាព​ដើម្បី​ឆ្ពោះ​ទៅ​កីឡា​ជាតិ​

23

បេស្បល៖ ក្រុម​កីឡា​បេ​ស្ប​ល​ស្រុក​បារាយណ៍ខេត្ត​កំពង់ធំ​អាយុ​ក្រោម​១៥​ឆ្នាំ នៅតែ​រក្សា​ភាព​ខ្លាំង​រស់​ខ្លួន និង​បន្ត​គ្រងតំណែង​ជើងឯកជា​លើក​ទី​២ ក្នុង​កម្មវិធី​ប្រកួតសាកល្បង​សមត្ថភាព​នៅ​ទឹកដី​ខ្លួន​ នៅ​ទីលាន​បេ​ស្ប​ល​បឹង​សំរឹទ្ធខេត្ត​កំពង់ធំ។​​ថ្លែង​ក្រោយ​បញ្ចប់​ការប្រកួត​ថ្ងៃទី​០៧​មករា ឆ្នាំ២០១៨ នៅ​ឃុំ​បា​ល័​ង្គ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ គ្រូ​បង្វឹក​លោក ថេ​ង តួ បាន​ឱ្យ​ដឹង​ថា ការ​ឈ្នះ​ក្រុម​ខ្លាំង Eagle King លើក​ទី​២​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ខ្លួនកើន​ទឹកចិត្ត​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​ប្រជែង​យក​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ​ឱ្យ​បាន ត្បិត​កាល​ឆ្នាំមុន​ក្រុមខ្លួន​ធ្លា​ប់​រង​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម​ស្ដេច​ឥន្ទ្រី​ឬ Eagle King ម្ដង​រួច​មក​ហើយ។​ ​លោក​បាន​បន្ត​ទៀត​ថា​នឹង​បន្ត​បង្វឹកកីឡាករកីឡា​ការិនី​របស់​បន្ថែ​ម​ទៀត ដើម្បី​ត្រៀម​យកឈ្នះ​ក្រុម​នេះអោយ​បាន​នៅ​ជើងឯក​ថ្នាក់​ជា​តិឆ្នាំ ២០១៨ ព្រោះ​កាល​ឆ្នាំ​២០១៧ រង​បរាជ័យ​ជាមួយ​ក្រុម​នេះម្ដង​ហើយ​។

​​នេះ​ជា​លើក​ទី​២ ដែល​ក្រុម​កីឡាបេ​ស្ប​លអាយុ​ក្រោម ១៥​ឆ្នាំស្រុក​បារាយណ៍ខេត្ត​កំពង់ធំ បាន​យកឈ្នះ​ក្រុមជើង​ខ្លាំង​មកពី​រាជធានី​ភ្នំពេញ​អេក​ហ្គ​លឃី​ង ​ក្នុង​ព្រឹត្តិការណ៍ប្រកួត​តេស្ត​សមត្ថភាពមុន​ចម្រុះ​ចូល​កីឡា​ជាតិនៅ​ខែមិថុនា​។ ​គួរ​បញ្ជាក់​ថា នេះ​ជា​សប្ដាហ៍​ទី​១ ប្រចាំ​ឆ្នាំ​២០១៨ ដែល​សហព័ន្ធ​កីឡា​បេ​ស្ប​ល​កម្ពុជា រៀបចំ​ការប្រកួតសាកល្បង​សមត្ថភាពប្រចាំ​សប្ដាហ៍ មុន​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ និង National Game លើក​ទី​២ មកដល់នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៨​។ ការប្រកួត​សប្ដាហ៍​ទី​១ នេះមាន​កីឡាករកីឡា​ការិនី​ចូលរួម​សរុប​ចំនួន​ ៧០​រូប​៕