កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​បាន​​កំណត់​​ថ្ងៃ​ជួប​ពិភាក្សា​​គ្នា​កម្រិត​ខ្ពស់​ដែល​ពុំ​ធ្លាប់​មាន​

200

កូរ៉េ​ខាង​ត្បូង​៖ យោង​តាម​​ក្រសួង​​បង្រួបបង្រួម ​​របស់​សាធារណ​រដ្ឋ​​កូរ៉េ​​បាន​ឲ្យ​ដឹង​​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​សាធារណ​រដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​​​ខាង​​ជើង និង​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​​​ បាន​ឯក​ភាព​គ្នា​ទៅ​លើ​​កិច្ច​ពិភាក្សា​​លំដាប់​ខ្ពស់​​ ដែល​គេ​បាន​​រង​ចាំ​​ជា​យូរ​មក​ហើយ​​នៅ​ម៉ោង​​ ១០​ព្រឹក​ថ្ងៃ​ទី៩ ខែ​​មករា​ខាង​មុខ។

 

​មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង​​លោក គីម ជុងអ៊ុន បាន​ថ្លែង​​នៅ​ក្នុង​សន្ទរកថា​ឆ្នាំ​ថ្មី​​របស់​លោក​​ដែល​មាន​​ន័យ​ថា ​ប្រទេស​របស់​លោក​​មាន​បំណង​​ចង់​បញ្ជូន​​គណៈប្រតិភូ​​មួយ​រូប​ ទៅ​​កាន់​កន្លែង​​ប្រកួត​កីឡា​អូឡាំពិក​​រដូវរងា​​ឆ្នាំ​២០១៨ នៅ​ក្រុង​ព្យុងឆាង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយ​គោល​បំណង​​នេះ​​ក៏​ត្រូវ​បាន​ទទួល​ស្វាគមន៍ ​​ដោយ​ប្រធានាធិបតី​​សាធារណ​រដ្ឋ​កូរ៉េ​​លោក មូន ចេអ៊ីន ផង​ដែរ។ ​ដោយ​ឡែក​​ការ​ឆ្លើយ​​តប​ភ្លាមៗ​​របស់​ក្រុង​​សេអ៊ូល​​​បាន​ធ្វើ​ឡើង​ភ្លាមៗ​​ បន្ទាប់​ពី​​​កូរ៉េ​ខាង​ជើង​​​បាន​ផ្លាស់ប្ដូរ​​គោល​ជំហរ​​ដែល​កម្រ​មាន​​កាល​ពី​ ១​ថ្ងៃ​មុន​នេះ​ ដោយ​បាន​ផ្ដល់​​ឲ្យ​នូវ​​លទ្ធភាព​ទំនាក់ទំនង​​មាន​ភាព​ប្រសើរ​ជាង​មុន បន្ទាប់​ពី​រយៈ​ពេល​​ ១​ឆ្នាំ​​ដែល​គេ​មើល​ឃើញ​​ថា មាន​ភាព​​ជាប់​គាំង​​ដោយ​សារ​តែ​កម្ម​វិធី​​នុយក្លេអ៊ែរ​ ហើយ​នឹង​​កំណើន​​នៃ​ការ​​ព្រួយបារម្ភ​​​ពី​សង្គ្រាម​​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​​នោះ៕​

អត្ថបទ៖ មករា