រដ្ឋបាល​​របស់​លោក ត្រាំ ​កំណត់​ពេល​ឲ្យ​​ពលរដ្ឋ​អែលសាល់វ៉ាឌ័រ​ ២សែន​នាក់​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​

42

អាមេរិក៖ រដ្ឋបាល​​របស់​លោក ដូណាល់ ត្រាំ បាន​​សម្រេច​​លុប​ចោល​នូវ​​ការ​អនុញ្ញាត​​ឲ្យ​​ប្រជាជន​ជិត ២សែន​នាក់​ដែល​មក​ពី​​ប្រទេស​អែលសាល់វ៉ាឌ័រ​រស់​នៅ​ និង​ធ្វើ​ការ​​​​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ត​ទៅ​ទៀត។

​​ពលរដ្ឋ​អែលសាល់វ៉ាឌ័រ​ទាំង​នេះ​​ ត្រូវ​បាន​​គេ​ផ្ដល់​ឲ្យ​​នូវ​លក្ខខណ្ឌ​ការ​ការពារ និង​​រស់​នៅ​​បណ្ដោះ​អាសន្ន​​​ប៉ុណ្ណោះ​ បន្ទាប់​ពី​​ការ​រញ្ជួយ​ដី​បាន​កើត​ឡើង​​ នៅ​ក្នុង​ប្រទេស​អាមេរិក​កណ្ដាល​​មួយ​នេះ​កាល​ពី​ឆ្នាំ​២០០១។ ប៉ុន្តែ​ឥឡូវ​នេះ​​ជន​ជាតិ​​អែលសាល់វ៉ាឌ័រ​​មាន​​ពេល​រហូត​ដល់​ថ្ងៃ​​ទី៩ ខែ​កញ្ញា​​ ឆ្នាំ​២០១៩ ​ដើម្បី​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​​ ឬ​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​​ចេញ​ ប្រសិន​​បើ​ពួក​គេ​​មិន​ស្វះ​ស្វែង​​រក​វិធី​ផ្លូវ​ច្បាប់​​ ដើម្បី​​អាច​​ឲ្យ​ពួក​គេ​បាន​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​​ត​ទៅ​ទៀត។ ​សូម​បញ្ជាក់​ថា ​រដ្ឋបាល​របស់​លោក ត្រាំ បាន​​លុប​ចោល​​​រួច​ជា​ស្រេច​​ហើយ​​ នូវ​លក្ខខណ្ឌ​​ច្បាប់​ការពារ​ដល់​​​ពលរដ្ឋ​រដ្ឋ​​រាប់​ម៉ឺន​នាក់ ​ដែល​មក​ពី​ប្រទេស​ហៃ​ទី និង​ប្រទេស​​នីការ៉ាហ័្គរ៕​​

អត្ថបទ៖ មករា