គ្រូ​បង្វឹក Real Madrid លោក Zidane និយាយ​ថា ​បច្ចុប្បន្ន​ក្រុម​លោក​កំពុង​ស្ថិត​ក្នុង​ទំរង់​លេង​ដ៏​អាក្រក់​មួយ​

132

បាល់ទាត់៖ ​ការ​លើក​ឡើង​បែបនេះ​របស់​គ្រូ​បង្វឹក Real Madrid លោក Zinedine Zidane ក្រោយពី​ក្លឹប​បរាជ័យ​សម្រាប់​ការប្រកួត​ចុងក្រោយ​របស់​ខ្លួន​ក្នុង​លី​ហ្គ​ ដោយ​ឲ្យ​ក្រុម Celta Vigo យក​ស្មើ​ចុង​ម៉ោង​កាល​ចុង​សប្ដាហ៍​កន្លងទៅ 2-2។​​មុននឹង​ការ​ចាប់ផ្ដើម​ធ្វើការ​ហ្វឹកហាត់​ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​ក៏បាន​និយាយ ​ជាមួយ​កូន​ក្រុម​របស់​លោក​អស់​ពេល​យ៉ាង​យូរ មុន​ការ​ត្រៀម​ខ្លួន​ជួប​ជាមួយ​ក្រុម Numancia ក្នុង​ព្រឹត្តិការណ៍ Copa del Ray រាត្រី​នេះ​ជើង​ទី​២ បន្ទាប់ពី​ជើង​ទី​១ Real Madrid បាន​យកឈ្នះ 3-0 ក្រៅ​ដី។​ ​រំលឹក​ថា​ ក្រោយពី​ការប្រកួត​ស្មើគ្នា​នឹង Celta Vigo បេក្ខភាព​ម្ចាស់​ការពារ​តំណែង​ជើងឯក La Liga មួយ​នេះ​ដាច់​គំលាត ១៦ពិន្ទុ​ពី​ក្រុម​នាំមុខ​ក្នុង​តារាង Barcelona តែ Real នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​ដែល​ត្រូវ​ជួប​ជាមួយ Leganes ដើម្បី​សង​បង្គ្រប់​សប្ដាហ៍។

​​ហើយ​បើ​ក្រឡេក​ទៅមក​ការ​ប្រកួត​កន្លងទៅ​របស់ Real Madrid 5ប្រកួត​ចុងក្រោយ​គេ​ឈ្នះ ៣ចាញ់​១ នឹង​ស្មើ​១ កំពុង​ស្ថិតនៅ​លេខ​៤ មាន ៣២​ពិន្ទុ។​ ​ចំណែក​​ឯ​ក្រុម​ជួប​រាត្រី​នេះ Numancia ក៏​ស្ថិតនៅ​លំដាប់​ទី​៤ ផង​ដែរ​ក្នុង​លី​ហ្គ​ទី​២ ​អេ​ស្ប៉ា​ញ​មាន ៣៦​ពិន្ទុ​ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ