ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​​​​ស៊ីរី​៖ ​ទីក្រុង​​ឡាត់តាំណា​​ភាគ​ខាង​ជើង​ខេត្ត​ហាម៉ា​​​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​ការ​​វាយ​ប្រហារ​តាម​​​​​

108

ស៊ីរី៖ យោង​តាម​​​អ្នក​ឃ្លាំ​មើល​​សិទ្ធិមនុស្ស​​របស់​ប្រទេស​ស៊ីរី​ឲ្យ​ដឹង​ថា​ កង​ទ័ព​រដ្ឋាភិបាល​​ស៊ីរី​​បាន​វាយប្រហារ​​តាម​អាកាស​​ជា​ច្រើន​​លើក ​ទៅ​លើ​​​ទីក្រុង​​ឡាត់តាំណា​​​​នា​ភាគ​ខាង​ជើង​​ខេត្ត​ហាម៉ា​​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

រូប​ភាព​វីដេអូ​​បាន​បញ្ជូន​ទៅ​ឲ្យ​​បណ្ដាញ​​គេហទំព័រ​​ព័ត៌មាន​សង្គម​​ កាល​ពី​ថ្ងៃ​​ពុធ​ម្សិលមិញ​​​បង្ហាញ​​ឲ្យ​ឃើញ​​​ពី​ការ​វាយប្រហារ​​តាម​អាកាស ​​មួយ​ចំនួន​​ទៅ​លើ​​ទីក្រុង​មួយ​នេះ​​ និង​​នៅ​តាម​​ជាយ​​ទីក្រុង​នេះ​​ជា​​ច្រើន​កន្លែង និង​មាន​មនុស្ស​​មួយ​ក្រុម​​ដោយ​មាន​ទាំង​កុមារ​​រង​របួស​ម្នាក់​​ផង​ ដែល​​គេ​បាន​​ទទួល​យក​​នៅ​បន្ទប់​​ក្រោម​ដី។ ​យោង​តាម​​ការ​អធិប្បាយ​​​នៅ​ក្នុង​វីដេអូ​មួយ​ចំនួន​ឲ្យ​ដឹង​ថា ​ការ​វាយប្រហារ​តាម​អាកាស​​​ទាំង​នេះ​ ធ្វើ​ឡើង​ដោយ​​យន្តហោះ​ចម្បាំង​​របស់​រុស្ស៊ី។ ក្រុម​សង្កេតការណ៍​​សិទ្ធិមនុស្ស​ស៊ីរី​បាន​បន្ត​ថា ​ការ​វាយប្រហារ​​តាម​អាកាស​មួយ​ចំនួន​​បណ្ដាល​ឲ្យ​​ខូច​ខាត​សម្ភារៈ ប៉ុន្តែ​​មិន​បាន​ផ្ដល់​ព័ត៌មាន​​ស្ដីពី​ការ​​រង​របួស​ ឬ​បាត់​បង់​ជីវិត​​ណា​មួយ​នោះ​ឡើយ៕​

អត្ថបទ៖ រិទ្ធី