លី​ហ្គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ មាន​ ១២​ក្រុម​ចូលរួម និង​ទំនង​ជា​គ្មាន Play Off ទៀត​ឡើយ​

88
ពាន Metfone Cambodia League

បាល់ទាត់៖ ការប្រកួត​លីហ្គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ នឹង​មាន​ ១២​ក្រុម​ចូលរួម ហើយ​ការប្រកួត​នឹង​ប្ដូរ​រូបមន្តគ្មាន​ការ​លេង Play Off ដូច​មុន​ឡើយ​។ នេះ​បើ​តាម​ការ​ទម្លាយ​ពី​មន្ត្រី​ក្លឹប​មួយ ក្រោយ​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា​ម្សិលមិញ​។

​មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​ទម្លាយ​ថា ការសម្រេច​ចុងក្រោយ​គឺ​មាន​ត្រឹម ​១២​ក្រុមដែល ​១០​ក្រុម​នៅ Top 10ឆ្នាំមុន និង​ ២​ក្រុម​ទៀត​គឺ​ជើងឯក​លីហ្គ​ទី​២ វិសាខា រួម​ជាមួយ​ក្រុម​លេខ​៤ សូល​ទី​ឡូ​អង្គរ​។ ចំពោះ​ទីលាន​ប្រកួត​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ដោយ​កីឡដ្ឋានវិសាខា, សូល​ទី​ឡូ Angkor, Tiger និងអាស៊ី​អឺរ៉ុប​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​។​ ចំពោះ​រូបមន្ត​ថ្មី​អង្គប្រជុំ​ឯកភាព​យក​តាម​ឆ្នាំ​២០១៦ ដែល​ក្រុម​ទាំងអស់​ត្រូវ​ប្រកួត​ ២២​សប្ដាហ៍ ក្រុម​ណា​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​គ្រង​ជើងឯក​តែ​ម្ដង​។ គួរ​រំលឹក​ថា លីហ្គ​កំពូល​កម្ពុជា​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៣​ ខែ​មីនា​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨​៕
អត្ថបទ​៖ ង៉ែត វុទ្ធី