Neymar រក​បាន​មួយ​គ្រាប់​ជួយ PSG ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ League Cup បារាំង​ ក្រោយ​ឈ្នះ Amiens 2-0

221

បាល់ទាត់៖ ​Paris Saint Germain ធ្វើដំណើរ​ទៅផ្ទះ Amiens យប់​ម៉ិ​ញ​ការប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​ពានរង្វាន់​បារាំង League Cup រឺ​ហៅថា Coupe de la Ligue​។

​​Neymar ទើបតែ​ចូល​លេង​ប្រកួត​ដំបូង​ប៉ុណ្ណោះ​ក្នុង​ពាន League Cup រដូវ​កាល​នេះ ហើយក៏​រក​បាន មួយ​គ្រាប់​ដែរ​មានន័យថា​ កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​ចូល​លេង​ប្រកួត​ដំបូង​ក្នុង​ពាន​បួន​រដូវ​កាល​អោយ Paris Saint Germain សុទ្ធតែ​រក​បាន​គ្រាប់​ទាំងអស់​។ ​គ្រាប់​បាល់​របស់ Neymar កើតឡើង​នៅ​នាទី​ទី53 ដោយ​បាល់ 11ម៉ែត្រ​ក្រោយ​កំហុស​របស់​ខ្សែ​ការពារ Amiens មុន​ពេល​ដែល Adrien Rabiot ជា​អ្នក​តែ​ត​បញ្ចូល​ទី​ធានា​ជ័យជំនះ​អោយ PSG នៅ​នាទី​ទី78​។

ជ័យជំនះ​នេះ PSG នឹង​បន្ត​ជួប Rennes នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ Monaco ជួប Montpellier​។ ​សូម​បញ្ជាក់​ថា PSG មិនដែល​ចាញ់ 35ប្រកួត​ក្នុង​ការ​ប្រកួត​ពាន​ក្នុងស្រុក ដោយ​ជា​ក្រុម​ជើងឯក Coupe de France បី​ឆ្នាំ​ជាប់​គ្នាក៏ដូចជា Coupe de la Ligue នេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ