Coquelin នឹង​ចាក​ចេញពី​កាំភ្លើង​ធំ Arsenal ទៅកាន់​ក្លឹប​នៅ​អេ​ស្ប៉ា​ញ Valencia

99

បាល់ទាត់៖ ​កីឡាករ​ខ្សែ​បំរើ​កណ្ដាល​នៃ​ក្លឹប​កាំភ្លើង​ធំ Arsenal សញ្ជាតិ​បារាំង Francis Coquelin នឹង​ចាក​ចេញពី​ក្លឹប Arsenal ទៅ​ចូលរួម​ជាមួយ​ក្លឹប​អេ​ស្ប៉ា​ញ Valencia ហើយ​នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​ប្រភព​ព័ត៌មាន ​របស់​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ។

​​បុរស​វ័យ ២៦ឆ្នាំ Francis Coquelin ដែល​ជា​កីឡាករ​ប្រសូត​ចេញ​ក្រុម​យុវជន​រូប​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លេង​ជាមួយ​ក្រុម Valencia លើ​តំលៃ​ខ្លួន ១២លាន​ផោន។​ ​បើ​តាម​ការ​រំពឹង​ទុក​អំពី​ការ​ផ្លាស់ប្ដូរ​នេះ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍ ​ព្រោះ​ក្លឹប Valencia ដែល​មាន​មូលដ្ឋាន​នៅ​ក្រប​ខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​បង្ហោះ​រូបថត​នៅ​ក្នុង​បណ្ដាញ​សង្គម Tweeter ដែល​មាន​រូប Coquelin នៅ​លើ​វ៉ា​លី​ដែល​មាន​អក្សរ FC៕​
​ ​
​ដោយ​៖ ទឹម សុវណ្ណារិទ្ធ