អង់គ្លេស​ណាត់​នី​ហ្សេ​រី​យ៉ា និង​កូ​ស្តា​រី​កា​ប្រកួត​មិត្តភាព​ចុងក្រោយ​មុន​ទៅ World Cup 2018 រុស្ស៊ី​

77

បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស នឹង​ជួប​ជាមួយ​ក្រុម​នី​ហ្សេ​រី​យ៉ា​នៅ​កីឡដ្ឋាន Wembley និង​ជួប​កូ​ស្តា​រី​កា​នៅ Ellen Road សំរាប់​ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ចុងក្រោយ មុន​ចេញដំណើរ​ទៅ​រុស្ស៊ី World Cup 2018​។

​​ប្រកួត​ជាមួយ​នី​ហ្សេ​រី​យ៉ា​នឹងធ្វើ​នៅ​ថ្ងៃទី2 ខែ​មិថុនា មុន​ពេល​ដែល​ជួប​ជាមួយ​កូ​ស្តា​រី​កា​ថ្ងៃ​ទី​7 ខែ​ដដែល​នៅ Ellen Road កីឡដ្ឋាន​របស់​ក្លឹប​បាល់ទាត់ Leeds United​។ ​ក្រុម​អង់គ្លេស​ប្រកួត​ដំបូង​នៅ World Cup គឺ​នៅ​ថ្ងៃ​ទី​18 ខែ​មិថុនា​ជួប​ជាមួយ​ទុយ​នេ​ស៊ី ខណៈ​ដែល​ក្រុម​របស់ លោក Gareth Southgate នឹង​ត្រូវ​ជួប​ក្រុម​មកពី​អាមេរិក​កណ្ដាលប៉ា​ណា​ម៉ា និងចុងក្រោយ​ក្នុង​ពូ​ល G ជួប​ប៊ែ​ល​ហ្ស៊ិ​ក​។​ ​មុន​ការប្រកួត​មិត្តភាព​ចុងក្រោយ​នៅ​ខែ​មិថុនា​នោះ អង់គ្លេស​ក៏​មាន​កាលវិភាគ​ប្រកួត​មិត្តភាព​ពីរ​ប្រកួត​ទៀត​នៅ​ខែមិនា​គឺ​ជួប​ជាមួយ ហូ​ឡង់ និង​អ៊ីតាលី​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ