ក្រៅពី​ចេះ​លេង​បាល់ទាត់​ដ៏​ពូកែ Eric Dier និង Vertonghan បង្ហាញ​ពី​សមត្ថភាព​ពិសេស​មួយ​ទៀត​របស់​ពួកគេ​

165

​បាល់ទាត់៖ ​កីឡាករ​ខ្សែ​ការពារ​នៃ​ក្លឹប​មាន់​ក្នាយ​មាស Tottenham Hotspur ២​រូប​គឺ Eric Dier ហើយ​នឹង Jan Vertonghan បាន​បង្ហាញ​សមត្ថភាព​ពិសេស​ក្រៅពី​បាល់ទាត់ ដោយ​ពួកគេ​ទាំងពីរ​អាច​លេង​បាល់បោះ​បាន​យ៉ាង​ល្អ​កាលពី​ថ្ងៃ​អង្គារ​។​​Eric Dier ហើយ​នឹង Jan Vertonghan បាន​ចូលរៀន​សូត្រ​ពី​វិធីសាស្ត្រ​បាល់បោះ​មួយ ​ក្នុង​ជំរុំ​ហ្វឹកហាត់​ដែល​ក្រុម​បាល់បោះ​អាជីព Boston Celtics និង Philadelphia ត្រៀមខ្លួន​ជួប​គ្នា​សម្រាប់​ការប្រកួត​ក្រប​ខណ្ឌ NBA ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​កីឡដ្ឋាន O2 Arena ស្ថិត​ក្នុង​ទីក្រុង​ឡុង​ដ៏។​ ​Eric Dier ហើយ​នឹង Jan Vertonghan ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ជួប​ជាមួយ​ក្មេងៗ​យុវជន​របស់ NBA ដែល​រៀបចំឡើង​ដោយ​អតីត​កីឡាករ​បាល់បោះ ដែល​បង្កើត​ឲ្យ​មានការ​ប្រកួត​រវាង Boston Celtics នឹង Philadelphia នៅ​ទី​នេះ​ផង​ដែរ។​ ​គួរ​បញ្ជាក់​ដែរ​ថា Eric Dier ហើយ​នឹង Jan Vertonghan ក្រោយ​ចប់​ភារកិច្ច​ក្នុង​ពី​បាល់បោះ ​ពួកគេ​ត្រូវ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​ជាមួយ​ក្រុម​ស្ករ​តាំង​ម៉ែ Everton នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ ខណៈ Spurs បច្ចុប្បន្ន​ឈរ​លេខ​៤​ មាន ៤១​ពិន្ទុ ហើយ Everton វិញ​លេខ​៩ មាន ២៧ពិន្ទុ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ