លោក Trump៖ ​អាមេរិក​នឹង​បើកចំហ​សម្រាប់​កិច្ច​ចរចា​​ជាមួយ​កូរ៉េ​ខាង​ជើង​នៅ​ពេល​វេលា​សម​ស្រប​ណាមួយ

220

អាមេរិក៖ ​មន្ត្រី​សេត​វិមាន​​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​ប្រាប់​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េខាងត្បូង​ថា ​សហរដ្ឋអាមេរិកនឹង​បើកចំហ​សម្រាប់​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង នៅ​ពេល​វេលា​សម​ស្រប​ណាមួយ​ក្រោម​កាលៈទេសៈ​ត្រឹមត្រូវ​។​​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងជើង លោក Moon Jae-in កាលពី​ថ្ងៃ​ពុធលោក ត្រាំ បាន​បង្ហាញពីគោលជំហរ​បើកចំហ សម្រាប់​ផ្ដើម​កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និង​កូរ៉េខាងជើង នៅ​ពេល​វេលា​សមស្រប​ណាមួយក្រោម​កាលៈទេសៈ​ត្រឹមត្រូវ​។ លោក Moon បាន​និយាយ​ថា កូរ៉េខាងត្បូងចង់​ស្វែងរក​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ ​ដោយ​គ្មាន​ការ​ប្រថុយ​ប្រថាន​នឹង​ការ​ផ្ទុះ​សង្គ្រាម​ដ៏​វិនាសកម្ម​ណាមួយ​ ជាមួយ​កូរ៉េខាងជើង​ដែល​នឹង​បង្ក​ហានិភ័យ ​ដល់​ប្រជាពលរដ្ឋ​កូរ៉េ​ទាំង​២ រាប់​លាន​នាក់​នៅ​លើ​ព្រំដែន​ទាំងសងខាង​នៃ​ប្រទេស​ទាំង​២៕
អត្ថបទ៖ សុខ​មាន