កុមារ​ជាច្រើន​នាក់​ត្រូវ​បាន​សង្គ្រោះ​ចេញពី​កម្ទេច​ថ្ម​ ខណៈ​ការវាយប្រហារ​តាម​អាកាស​ប៉ះ​ចំ​ទីក្រុង Hamouria ក្នុង​តំបន់​ហ្គោ​តា​ខាងកើត

148

ស៊ីរី៖ ​រូបភាព​វីដេអូ​បង្ហោះ​តាម​អន​ឡាញ​ បាន​បង្ហាញ​ពីកុមារ​តូច​ៗ​មួយ​ចំនួន​ត្រូវ​បានគេ​ជួយសង្គ្រោះ ចេញពី​អគារ​បែកបាក់​ក្នុងទីក្រុង Hamouria កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍នេះ ​ក្រោយ​ការ​វាយឆ្មក់​តាម​អាកាស​ជា​បន្តបន្ទាប់ ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយរបប​ស៊ី​រីដាក់​គោលដៅ​ លើមូលដ្ឋាន​ក្រុម​ឧទ្ទាម​ក្នុង​តំបន់ហ្គោ​តា​ខាងកើត។​​រូបភាព​វីដេអូ​បញ្ចេញ​តាម​អ៊ីនធឺណិត​ ដោយ​ក្រុម​ការពារ​ជន​ស៊ីវិលដែល​គេ​ត្រូវគេស្គាល់​ថា​ជាក្រុម​មួក​ស បាន​បង្ហាញ​ពី​កុមារ​ជាច្រើន​កំពុង​ត្រូវ​បាន​សែង ចេញពីកន្លែងរង​ការខូចខាត​ក្បែរ​នៅក្នុងខេត្ត​ដា​ម៉ាស បន្ទាប់​មកពី​បញ្ជូន​ទៅ​ដាក់​ចូល​រថយន្ត​សង្គ្រោះ។​ ​រូបភាព​វីដេអូផ្សេងទៀត​ដែលបាន​បញ្ចេញតាម​អ៊ីនធឺណិត​ ដោយ​សារព័ត៌មាន Qasioun បាន​បង្ហាញ​ពី​ក្មេង​ស្រី​ម្នាក់​ ដែល​ត្រូវ​បាន​ជីកយកចេញពី​គំនរកម្ទេច​ថ្ម​ដោយក្រុម​ជន​ស៊ីវិល ខណៈ​តំបន់​នេះត្រូវ​បាន​សម្អាត​ដោយ​គ្រឿងចក្រ​ធុន​ធ្ងន់​។

​​ក្រុម​អ្នក​ឃ្លាំ​មមើ​ល​សង្គ្រាម​ និង​សិទ្ធិមនុស្សរបស់​ប្រទេស​ស៊ី​រី​ ដែល​មាន​មូលដ្ឋាន​ក្នុងចក្រភព​អង់គ្លេស ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា​ ចំនួន​អ្នក​បាត់​បង់ជីវិត​នៅតែ​បន្តកើន​ឡើង​ក្នុងតំបន់ហ្គោ​តា​ខាងកើត ដែល​ធ្វើ​ឲ្យ​ជន​ស៊ីវិលប្រមាណ​ ១៦០​នាក់​បាត់​បង់ជីវិត រួម​ទាំង​កុមារ​ ៤១​នាក់​ក្នុង​រយៈពេល ​១២​ថ្ងៃ​នៃ​ការ​វាយ​ឆ្មក់​កាន់​តែ​ខ្លាំង​ដោយ​គ្រាប់​មី​ស៊ី​ល និង​ការ​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ធំ៕
អត្ថបទ៖ សុខ​មាន