Tomas Berdych យកឈ្នះ Nadal លើក​ពាន Tie Break Ten នៅ​អូស្ត្រាលី​

133

តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​ឆេ​ក Tomas Berdych បាន​ក្លាយជា​ជើងឯក​ការប្រកួត​កម្មវិធី Tennis Tie Break Ten Tournament នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​ក្រោយ​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal​។

 

​​The Tie Break Ten ជាការ​ប្រកួត​វាយ​កូន​បាល់​ដែល​ប្រើប្រាស់​រូបមន្ត Tiebreak ពោល​គឺ​ប្រកួត​តែមួយ​សិត​ទេ តែមួយ​សិត​នោះ​អ្នកឈ្នះ​ត្រូវ​គ្រប់ 10ពិន្ទុ​មុន​ហើយ​ត្រូវ​គំលាត​យ៉ាងហោចណាស់​ពីរ​ពិន្ទុ​។ ​​ជាក់ស្តែង Tomas Berdych បាន​យកឈ្នះ Rafael Nadal ដោយ​ពិន្ទុ 13-11​។ ​មុន​មក​ជួប Nadal, Berdych បាន​យកឈ្នះ Nick Kyrgios, Milos Raonic ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់ 25ម៉ឺន​ដុល្លារ​អាមេរិក​ក្នុងនាម​ជា​ជើងឯក​។ ​កម្មវិធី​ប្រកួត​នេះ​ឃើញ​មានការ​វិល​ត្រលប់​មកវិញ​របស់ Novak Djokovic ដែល​ខកខាន​ប្រកួត​តាំងពី Wimbledon ឆ្នាំមុន​។ Djokovic បាន​យកឈ្នះ​ម្ចាស់​ស្រុក Lleyton Hewitt នៅ​ជុំ​ដំបូង​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ