កម្ពុជា​បាន​ក្លាយ​ទៅជា​ទីផ្សារ​សំខាន់ និង​លក់​តែ​បៃតង អ៊ី​ឈី​តាន់​លក់ដាច់​ជាងគេ​

193

ភ្នំពេញ៖ លោក​តាន់ ផា​សា​កន​ណា​ធី ប្រធាន​ក្រុមហ៊ុន អ៊ី​ឈី​តាន់​គ្រុប​ចំកាត់​ប្រទេស​ថៃ​ បាន​អះអាង​ថា កម្ពុជា ​បាន​ក្លាយ​ទៅជា​ទីផ្សារ​សំខាន់ និង​លក់​តែ​បៃតង​អ៊ី​ឈី​តាន់​ដាច់​ជាងគេ បាន​ច្រើនជាងគេ បើ​ប្រៀបធៀប​ទៅនឹង​ទីផ្សារ​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា​ប្រទេស មី​យ៉ាន់​ម៉ា និង​ប្រទេស​ឡាវ ជាដើម​។​

​​លោក តាន់ ផា​សា​កន​ណា​ធី ប្រធាន​ក្រុមហ៊ុន អ៊ី​ឈី​តាន់ គ្រុប ចំកាត់ ប្រទេស​ថៃ​បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុងឱកាស​អបអរសាទ​រ នៅក្នុង​ការបើក​ទំព័រ​ថ្មី​នៃ​គ្រឹះសករាជ​ឆ្នាំ​២០១៨ ក៏ដូចជា​បង្ហាញ​ពី​ភាពស្និទ្ធស្នាល ថ្លែងអំណរគុណ​ដល់​អ្ន​ក​តំណាង​ចែកចាយ​ភេសជ្ជៈ​តែ​បៃតង​អ៊ី​ឈី​តាន់ នៅលើ​ទីផ្សារ​កម្ពុជា​អស់​រយៈពេល​ជិត​២ឆ្នាំ​កន្លងទៅនេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បានរៀបចំ​កម្មវិធី​ជប់លៀង​ជួបជុំ​ទទួល​អាហារ​យ៉ាង​រីករាយ និង​អធិកអធម​បំផុត​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា​កាលពីដើម​សប្តាហ៍​នេះ​ថា ការជួបជុំ​នេះ​ក៏​ជាការ​បង្ហាញ​ពី​ការដឹងគុណ ចំពោះ​ការគាំទ្រ​មកលើ​តែ​បៃតង​អ៊ី​ឈី​តាន់​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​បានរៀបចំ​កម្មវិធី​ពិសេសៗ និង​សប្បាយៗ ជាច្រើន​ដូចជា​កម្មវិធី​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​គ្រប់​បណ្តា​ខេត្ត​ក្រុង​ទូទាំងប្រទេស ជាពិសេស​គឺ​កម្មវិធី​ផ្តល់រ​ង្វាន់ និង​លុយ​សុទ្ធ​យ៉ាង​សន្ធឹកសន្ធាប់​សរុប​ច្រើនជាង​2000​លាន​រៀល ។

​​​កាលពី​ឆ្នាំ២០១៧​កន្លងទៅ ក្រុមហ៊ុន​តែ​បៃតង​អ៊ី​ឈី​តាន់ បាន​ចែក​រង្វាន់​លុយ​សុទ្ធ​50​លាន​រៀល​ចំនួន៤០រង្វាន់ ព្រម​គ្នា​ជាមួយ នឹង​រង្វាន់​ចុងឆ្នាំ​៦០​លាន​រៀល​ចំនួន​៤រង្វាន់​។ ម៉ូតូ​HONDA Dream 125 ចំនួន​20​រង្វាន់ ទូរស័ព្ទ i-phone 7 ចំនួន​២០​រង្វាន់​។ ដោយឡែក​សម្រាប់​ឆ្នាំ២០១៨នេះ ក្រុមហ៊ុន​បាន​បន្ថែម​រង្វាន់ ជា​លុយ​សុទ្ធ​រហូតដល់​១០០លាន​រៀល​ចំនួន២០រង្វាន់ , ម៉ូតូ​HONDA Dream 125 ចំនួន​២០រង្វាន់ រួម​ជាមួយនឹង​ទូរស័ព្ទ i-phone 8 ចំនួន២០រង្វាន់​៕