អាជ្ញាធរ​លីប៊ី​បញ្ជូន​ជន​អន្តោប្រវេសន៍​​អាហ្វ្រិក​ ៨១​នាក់​​​​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​

32

លីប៊ី៖ ក្រុម​អាជ្ញាធរ​​​នៅ​ភាគ​ខាង​កើត​ប្រទេស​លីប៊ី ​បាន​​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ​ពួក​គេ​បាន​​ចាប់​ខ្លួន និង​​បញ្ជូន​ចេញ​​​​ជន​អន្តោប្រវេសន៍ ៨១​នាក់​មក​ពី​ប្រទេស​​អេរីទ្រី, អេត្យូពី និង​សូម៉ាលី​ ដែល​បាន​គេច​ខ្លួន​​រួច​ពី​​ក្រុម​អ្នក​រត់​ពន្ធ​​មនុស្ស​​ បន្ទាប់​ពី​មិន​បាន​​ទៅ​អឺរ៉ុប​នោះ។

​ក្រុម​មន្ត្រី​បាន​និយាយ​ថា ​អីម៉ាម​ម្នាក់​នៅ​ឯ​វិហារ​អ៊ីស្លាម​​នៅ​ឆ្នេរ​​សមុទ្រ​ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​​បេងហ្កាស៊ី​ភាគ​ខាង​ត្បូង​ប្រទេស​​លីប៊ី​ បាន​រាយការណ៍​​ទៅ​កាន់​​អាជ្ញាធរ​​អំពី​ក្រុម​អន្តោប្រវេសន៍​​ទាំង​នេះ។ ​លីប៊ី​ជា​ចំណុច​​ចេញ​ដំណើរ​​យ៉ាង​សំខាន់ ​​សម្រាប់​ក្រុម​អន្តោប្រវេសន៍​​ដែល​ព្យាយាម​​ទៅ​ឲ្យ​ដល់​អឺរ៉ុប​​តាម​សមុទ្រ​ ហើយ​ដែល​មាន​ពួក​គេ​ជិត​ ១សែន ២ម៉ឺន​នាក់បាន​ធ្វើ​ដំណើរ​​ឆ្លង​កាត់ ​​ភាគ​កណ្ដាល​​សមុទ្រ​មេឌីទែរ៉ាណេ​កាល​ពី​ឆ្នាំ​មុន។ ​ស្ទើរ​តែ​​ពួក​គេ​ទាំង​អស់​​ ចាក​ចេញ​ពី​ភាគ​ខាង​លិច​ប្រទេស​លីប៊ី បើ​ទោះ​បី​​ការ​ចាក​ចេញ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​​នៅ​ខែ​កក្កដា​ឆ្នាំ​មុន​ក៏​​ដោយ​​​ នៅ​ពេល​​ដែល​ក្រុម​​ប្រដាប់​អាវុធ​​មួយ​ចំនួន​ បាន​ផ្ដើម​​រាំង​ខ្ទប់​​ការ​ឆ្លង​កាត់​នេះ ហើយ​ជន​ចំណាក​ស្រុក​ភាគ​ច្រើន​​​ មក​ពី​​ប្រទេស​មួយ​ចំនួន​​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​​ បើ​ទោះ​បី​​ប្រទេស​មួយ​​ចំនួន​នៅ​តំបន់​​អាហ្វ្រិក​​ខាង​កើត​​ បាន​ចូល​​ទៅ​ក្នុង​​ប្រទេស​លីប៊ី​​កាត់​តាម​​​ប្រទេស​ស៊ូដង់​ក៏​ដោយ៕​

អត្ថបទ៖​ រិទ្ធី